ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាសម្តែងនិងចម្រៀងស៊ិចស៊ី ​​៤​ដួង ​ត្រូវ​ក្រសួងវប្បធម៌ព្រមាន ព្រោះធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ និងប្រពៃណី​

327


ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតព្រមាននិង ចាត់វិធានការ ទៅតារាល្បីៗ ដែលតែងតែបញ្ចេញភាពស៊ិចស៊ី តាមបណ្ដាញសង្គម និងតាមកម្មវិធីសាធារណៈផ្សេងៗ ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតប្រកាសព្រមានជាផ្លូវការ ​ដល់តារាប្រុសស្រីល្បីៗ ចំនួន៤ដួង គឺអ្នកនាង សុខ ស្រីម៉ុច អតីតតារាសម្តែង កញ្ញា រតនៈ ពិសី អ្នកចម្រៀងយេយេបញ្ចេញសាច់ខ្ចី​
តារាចម្រៀងនិងសម្តែង កញ្ញា ពេជ្រ អាវីហ្សា និងលោក​ អេន ឌី។
ក្រសួងវប្បធម៌ បានចេញសេចក្តីសម្រេចថា តារាទាំង៤ដូង ត្រូវបានព្រមានដែល​ធ្វើឲ្យប៉ះពាល់វប្បធម៌ទំនៀមទម្លាប់ប្រពៃណីខ្មែរ បណ្តាលឲ្យមានការថ្នាំងថ្នាក់យ៉ាងខ្លាំង ពីមហាជនខ្មែរ តាមបណ្ដាញសង្គម Facebook។

ក្រសួងវប្បធម៌ បានបន្ថែមថា តារាសម្តែងនិងចម្រៀង ត្រូវបញ្ឈប់នូវទង្វើដែលធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ហើយករណីនៅតែបន្ត ក្រុមប្រឹក្សាពិន័យ និងលើសរសើរ នឹងមានវិធានការតាមក្រមសីលធម៌ នៃអ្នកសិល្បៈ ដោយផ្អាកមិនឲ្យធ្វើសកម្មភាពទាក់ទងនឹងវិស័យសិល្បៈវប្បធម៌ ក្នុងរយៈពេលមួយស្របតាមកំហុសឆ្គង់នៃអ្នកប្រព្រឹត្ត។

យោងតាមលិខិតលេខ ៥៥ សសរ ចុះហត្ថលេខា​ដោយ​លោក ថៃ នរៈសត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ​ត្រង់ប្រការ ២ បានព្រមាន​ចំៗឈ្មោះដល់អ្នកទាំង​៤ថា “ត្រូវបញ្ឈប់ទង្វើ ដែលនាំឲ្យប៉ះពាក់​វប្បធម៌ ទំនៀមទំលាប់ ប្រពៃណីជាតិ។ ករណីនៅតែបន្តក្រុមប្រឹក្សា​វិន័យ និងលើកសរសើរ នឹងមានវិធានការតាមក្រមសីលធម៌ នៃអ្នកសិល្បៈ ដោយផ្អាកសកម្មភាពទាក់ទងនឹង វិស័យ​សិល្បៈវប្បធម៌​ ទៅតាមរយៈពេលណាមួយ សមស្រប​តាមកំហុសឆ្គងនៃអ្នកប្រព្រឹត្ត”។

ជាការពិតក្នុងចំណោម​តារាទាំង ៤ដួង ខាងលើ សុខ ស្រីម៉ុច ទើបតែរន្ទឺខ្លាំង ក្នុងអំឡុងពេលចុងក្រោយ ពេលដែលនាងបានរំលេចកេរ្តិ៍​លើឆាក ​បង្កឲ្យមានការភ្ញាក់ផ្អើល មិននឹកស្មានថា នាងជានារីខ្មែរ ហ៊ានស្លៀកពាក់បែបនេះឡើយ ហើយម្យ៉ាងទៀត ក្នុងពេលដែលនាងទៅដើរលេងលំហែកាយតាមមាត់សមុទ្រ នាងបានស្លៀកឈុកប៊ីគីនីយ៉ាងរំភើយ។

ជាមួយការព្រមាននេះ តារាចម្រៀង រតនៈ ពិសី បានសរសេរសារលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា “ហួសចិត្ដខ្លាំង .. ចង់វិលទៅកើតនៅសម័យលង្វែកវិញ ពាក់អាវអត់ដៃអត់ខ្សែ ។ បានគ្រប់គ្នា ក្រសួងលេងប្អូនមែនទែនហើយ តើ អត់អាណិតខ្ញុំទេ … ច្របូក ច្របល់ពេញហ្នឹង ហើយ ទម្រាំ បិទទៀត ទៅនៅក្រោមស្ពានហើយខ្ញុំ” ៕

អត្ថបទដែលជាប់ទាក់ទង