ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យ ចំនួន០៦នាក់មាន ពាក់ព័ន្ធនឹងករណី “ធ្វើឲ្យខូចខាតដោយ ចេតនាមានស្ថានទម្ងន់ទោស និងប៉ុនប៉ងមនុស្សឃាត” (ប្រើហិង្សាកាប់ម៉ូតូ និងកាប់ជនរងគ្រោះត្រូវមួកសុវត្ថិភាពបណ្តាលឱ្យបែកមួកខ្ទេច)

184

ក្រុងសៀមរាប: នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២៣.៥០នាទី ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប មានករណី ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងប៉ុនប៉ងមនុស្សឃាត ( កាប់ម៉ូតូ និងកាប់ជនរងគ្រោះត្រូវមួកការងារបណ្តាលឱ្យបែកខ្ទេច ) បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណមានគ្នាច្រើននាក់ បានធ្វើសកម្មភាពយកកាំបិតខ្វែវ និងដាវកែច្នៃ កាប់ទៅលើម៉ូតូចំនួន០២គ្រឿងរបស់ជនរងគ្រោះភេទប្រុស អាយុ៤០ឆ្នាំរស់នៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប បណ្តាលឱ្យខូចខាតស្ទើទាំងស្រុង ខណៈពេលដែលជនរងគ្រោះឱ្យម៉ូតូខាងលើទៅកូនប្រុស អាយុ១៦ឆ្នាំ និងក្មួយប្រុស អាយុ១៧ឆ្នាំ ជិះមកលេងក្រុងសៀមរាប ហើយត្រូវក្រុមជនសង្ស័យស្ទាក់កាប់ម៉ូតូ និងកាប់កូនជនរងគ្រោះត្រូវក្រោមមាត់ និងកាប់ត្រូវមួកការពាររបស់ក្មួយជាច្រើនដងបែកខ្ទេច ក្រោយពីធ្វើសកម្មភាពហើយក្រុមជនសង្ស័យបានកាប់យកផ្លាកលេខម៉ូតូ និងគាស់យកគម្របស៊ីផ្លេពីម៉ូតូជនរងគ្រោះ ហើយជិះគេចខ្លួនអស់ ។

ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចយើងបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យទាំង០៦នាក់ យកមកសាកសួរ៖
០១/ឈ្មោះ ញឹង តុលា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើតនិងទីលំនៅបច្ចុប្បន្ន នៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុង/ខេត្តសៀមរាប
០២/ឈ្មោះ ឈុន ពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើតភូមិប្រជាធម្ម ឃុំអូរជ្រៅ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ននៅភូមិខ្វៀន សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប
០៣/ឈ្មោះ ឃុន គ្រឹះស្តារ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប
០៤/ឈ្មោះ ប៊ិន សម្បត្តិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប
០៥/ឈ្មោះ ម៉ុង វិមាន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើតនិងទីលំនៅបច្ចុប្បន្ននៅភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប
០៦/ឈ្មោះ ម៉ុង វិបុល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើតនិងទីលំនៅបច្ចុប្បន្ននៅភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប ។
-ក្រោយពីសកសួរជនសង្ស័យទាំង ០៦នាក់ខាលេី បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព និងប្រព្រឹត្តដូចការរៀបរាប់ខាងលើពិតមែន ហើយក្រុមជនសង្ស័យបានឆ្លើយសារភាពបន្ថែមថាពួកខ្លួនធ្លាប់បានធ្វើសកម្មភាពកាប់ម៉ូតូចំនួន ០២លើកទៀត កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២៣.៣០នាទីនៅចំណុចមុខហាងមីហិរ ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប និងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២៣.៣០នាទី នៅចំណុចផ្លូវកៅស៊ូ ក្នុងភូមិតាចក សង្កាត់ស្រង៉ែ ក្រុង/ខេត្តសៀមរាប ។

វត្ថុតាងដកហូតបាន៖
-ម៉ូតូជនសង្ស័យ ចំនួន ០៤គ្រឿង
-ដាវកែច្នៃ និងកាំបិតខ្វែវ ចំនួន ០៥ដេីម
-សមត្ថកិច្ចយើងបានធ្វើតេស្តស្វែងរកសារធាតុញៀន លើជនសង្ស័យខាងលើទាំង០៦នាក់ លទ្ធផល អវិជ្ជមាន(-)។

ប្រតិបត្តិការនេះ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ដា ចំរេីន អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ។

បច្ចុប្បន្នជនសង្ស័យខាងលេី ត្រូវបានបញ្ជូនទៅ ការិយាល័យជំនាញ ដេីម្បីបន្តនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង