ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្សារបឹងកេងកង សូមស្វាគមន៍ដល់អតិថិជន

214

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យទី០៣ខែកក្ដដាឆ្នាំ២០២២នេះលោកឯក និមល ប្រធានផ្សារបឹងកេងកងនិងសហការី បានចុះពិនិត្យនៅតាមតូប ឬស្តង់លក់ដូរអីវ៉ាន់ឬទំនិញនិមួយៗពិសេសតូបឬស្ដង់លក់ដូរបន្លែធម្មជាតិស្រសៗ .ត្រីសាច់និងសាច់ជ្រូក .សាច់គោត្រូវបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងត្រឹមត្រូវជារៀងរាល់ថ្ងៃមុនដាក់លក់ដូរនៅទីផ្សារបឹងកេងកង ពីទីសត្តឃាត និង ខាងគណៈកម្មការផ្សារជាមុនសិនមុននិងចូលដាក់លក់ដូរនៅតាមតូបឬស្តង់និមួយៗនៅទីផ្សារនាសព្វថ្ងៃនេះជូនដល់បងប្អូន ប្រជាពលរដ្ឋដែលជាអតិថិជននៃផ្សារបឹងកេងកងនាសព្វថ្ងៃនេះពេលពួកគាត់មកទិញយកទៅធ្វើម្ហូបសម្រាប់ទទួលទានឬពិសាតាមតម្រូវការពួកគាត់។

លោកប្រធានផ្សារបានលើកឡើងដោយសង្កត់ថានៅចំពោះមុខនេះខាងគណៈកម្មការផ្សារបឹងកេងកង ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញគឺបានយកចិត្តទុក្ខដាក់ខ្ពស់ក្នុងការគិតគូពីសុខភាព .អនាម័យ.បរិស្ថានជាចម្បង និង សោភ័ណ្ឌភាពទីផ្សារពិសេសបញ្ហាសន្តិសុខ .សុវត្ថិភាព សណ្ដាប់ធ្នាប់ និង ប្រើប្រាស់កម្លាំងសន្តិសុខនៅឈរការពារតាមគោលដៅនៃច្រកចេញ.ចូលផ្សារនិមួយៗផងដែរដោយមិនអាចធ្វេសប្រហែសបានឡើយពោលគឺការពារប្រសើរជាងព្យាបាលដោយសុវត្ថិភាពជាចម្បង។

ចំពោះសកម្មភាពការងារខាងលើនេះដោយអនុវត្តន៍ជាប្រចាំតាមការណែនាំពីសំណាក់លោកអភិបាលរាជធានីភ្នំពេញ និង លោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង