ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌបឹងកេងកង ចុះចែកអំណោយដល់ ប្រជាពលរដ្ឋក្រីក្រប្រមាណ៨០គ្រួសារ នៅសង្កាត់ទួលស្វាយព្រៃទី១

154

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៤ខែកក្ដដាឆ្នាំ២០២២នេះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងដែលអមដំណើរដោយមន្រ្តីក្រោមឱវាទនៃសាលាខណ្ឌបឹងកេងកងដោយចុះជួបសំណេះសំណាលនិងផ្ដល់អំណោយទៅដល់បងប្អូនប្រជាពលរដ្ឋក្រីក្រប្រមាណ៨០គ្រួសារនៅសង្កាត់ទួលស្វាយព្រៃទី១ .ខណ្ឌបឹងកេងកង .នៃរាជធានីភ្នំពេញដោយបានទទួលអំណោយជាគ្រឿងបរិភោគច្រើនមុខពីរដ្ឋបាលខណ្ឌបឹងកេងកងទុកដោះស្រាយជីវភាពខណៈជួបការខ្វះខាតផ្នែកជីវភាពរស់នៅប្រចាំថ្ងៃនៅចំពោះមុខនេះ។

ខណៈពេលនោះបងប្អូនប្រជាពលរដ្ឋទីទ័លក្រទាំង៨០គ្រួសារខាងលើនោះពោលគឺពួកគាត់បានសម្ដែងនូវទឹកចិត្តដោយញញឹមសប្បាយរីករាយពេលបានទទួលអំណោយដោយផ្ទាល់ដៃពីសំណាក់លោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន និង សហការីផងដែរ។
លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានអោយដឹងថា អំណោយដែលចែកជូនប្រជាពលរដ្ឋក្រីក្រ ទាំង៨០គ្រួសារនៅថ្ងៃនេះគឺជាគ្រឿងបរិភោគជាច្រើនមុខផងដែរ។

ឆ្លៀតក្នុងឱកាសនោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានលើកឡើងថា ការផ្ដល់អំណោយជូនដល់បងប្អូនទីទ័លក្រ នៅពេលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃបានមួយគ្រាផងដែរ។

ជាមួយគ្នានេះដែរលោកធឹម សំអានអភិបាលខណ្ឌបឹងកេងកង បានណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ដែលមាន០៧សង្កាត់ និង បងប្អូនអាជីវករតាមផ្សារក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ព្រមទាំងអតិថិជនតាមបណ្ដាផ្សារនិមួយៗ សូមអោយបន្តមើលថែទាំសុខភាព និង ស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ«៣ការពារ និង៣កុំ»គឺដើម្បីសុវត្ថិភាព ដល់យើងទាំងអស់គ្នាផងដែរ។

ហើយនៅពេលនេះសូមបងប្អូនទៅទទួលការចាក់វ៉ាក់សាំង បង្ការជម្ងឺកូវីដ១៩ដូសទី5ឬដូសជម្រុញនៅ តាមមណ្ឌលសុខភាពអោយបានគ្រប់ៗគ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង