ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក សំ លាងទ្រី ចូលរួមជាមួយឯកឧត្តម ចាន់ នន់វិទ្យា ក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា នៅស្រុកសង្គមថ្មី

173

ខេត្តព្រះវិហារ៖ លោក សំ លាងទ្រី សមាជិកអចិន្រ្តៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកសង្គមថ្នី ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នេះ បានអញ្ជើញចូលរួមជាមួយឯកឧត្តម ចាន់ នន់វិទ្យា ក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១២៨មិថុនា ២០២២)នៅស្រុកសង្គមថ្មី។
  ពិធីនោះក៏មានការចូលរួមពី ឯកឧត្តម ទែន សារុម សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងសមាជិក សមាជិកាឃុំ ស្រុក ខេត្ត ជាច្រើនរូបទៀត។

   ឯកឧត្ដម ចាន់ នន់វិទ្យា បានមានប្រសាសន៍ថា ចាប់តាំងពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរាដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។

  ឯកឧត្ដម ចាន់ នន់វិទ្យា បានបន្តថា ក្នុងរយៈពេល៤៣ឆ្នាំកន្លងមកនេះ កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីសមរភូមិនៃសង្គ្រាមដ៏រាំរ៉ៃ ពីការបែកបាក់ជាតិ និងគំនរផេះផង់ទៅជាទឹកដីសន្តិភាពឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន។

  ឯកឧត្តម ចាន់ នន់វិទ្យា ក៏បានបញ្ចាក់បន្ថែមថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់  អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ សំរាប់ឃុំទាំង ០៥ របស់ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ មានគណបក្សនយោបាយចំនួន ០៤ បានចូលរួម និងបានប្រព្រឹត្តទៅដោយជោគជ័យក្នុងបរិយាកាសនយោបាយ អព្យាក្រឹត សេរី និងសុខសុវត្ថិភាព។ នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារប្រជាពលរដ្ឋ ៨៥% បានទៅចូលរួមបោះឆ្នោតតាមការិយាល័យនីមួយៗ ប្រកបដោយភាពថ្លៃថ្នូរ សប្បាយ រីករាយ និងតាមឆន្ទៈរបស់ខ្លួន ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំឱ្យបន្តដឹកនាំក្នុងមូលដ្ឋានឃុំរបស់ខ្លួន។

  នៅក្នុងឱកាសដ៏សប្បាយរីករាយនេះ ក៏មានរៀបចំពិធីពិសារអាហារសាមគ្គី និងរាំលេងកំសាន្តដោយភាពស្និទស្នាលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង