ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិធីប្រកាសសុពលភាព ក្រុមប្រឹក្សាសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យនៃរាជធានីភ្នំពេញ

66

 

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៥ខែកក្ដដាឆ្នាំ២០២២នេះសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ នៃរាជធានីភ្នំពេញលោកឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យបានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់បឹងទំពន់ទី២អាណត្តិទី៥ ខណ្ឌមានជ័យនៃរាជធានីភ្នំពេញ ។

នាឱកាសនោះលោកឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យបានមានមតិលើកឡើងដោយធ្វើការកោតសរសើរ និង ផ្តាំផ្ញើទៅដល់អស់លោកជាចៅសង្កាត់ និង ចៅសង្កាត់រង ព្រមទាំងសមាជិកនៃក្រុមប្រឹក្សាសង្កាត់បឹងទំពន់ទី២ទាំងអស់ ត្រូវរួមដៃគ្នាបន្តអភិវឌ្ឍន៍ក្នុងមូលដ្ឋានអោយមានការរីកចម្រើនបន្តទៀតពោលគឺរីកចម្រើនលើគ្រប់វិស័យ។

លោកឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យបានលើកឡើងដោយសង្កត់ធ្ងន់ថាដោយស្នើរក្រុមប្រឹក្សាសង្កាត់ខិតខំបន្តទៀតក្នុងការបំរើដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួនគ្រប់គ្រងអោយអស់ពីបេះដួងដើម្បីអោយបងប្អូនប្រជាពលរដ្ឋគាត់បន្តការគាំទ្របន្តទៀត។

ក្នុងនោះលោកអភិបាលរងខណ្ឌមានជ័យឡុង ង៉ែត បានលើកឡើងដោយជំរុញលកលៃធ្វើយ៉ាងណាអោយបានល្អប្រសើរ ក្នុងការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅតាមរយៈការផ្តល់សេវាសាធារណៈនិងសេវាតម្រូវការក្នុងការកសាង និងពង្រឹងពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធសាធារណៈដែលសំខាន់ៗចាំបាច់ឱ្យបានកាន់តែប្រសើរទ្វេរដង និងប្រកបដោយសមធម៌ និង មានចីវភាពដើម្បីឈានឆ្ពោះទៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងត្រូវអនុវត្តន៍ការងារ តួនាទី និង ភារកិច្ច របស់ខ្លួនអោយបានសមស្របតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និង សារាចរណែនាំផ្សេងៗរបស់រាជរដ្ឋាភិបាល ព្រមទាំងការធានាអោយបាននូវសាមគ្គីភាពផ្ទៃក្នុង និង ការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួននៅក្រោមតំបូលសាលាសង្កាត់ជាមួយគ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង