ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានក្រុមការងារខេត្តចុះ ជួយស្រុកសង្គមថ្មីថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋស្រុកសង្គមថ្មី ដែលស្រឡាញ់ជឿជាក់និងបោះគណបក្សប្រជាជនកម្ពុជា

173

ព្រះវិហារ លោក សំ លាងទ្រី ប្រធានក្រុមការងារខេត្តចុះជួយស្រុកសង្គមថ្មី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រជាពលរដ្ឋស្រុកសង្គមថ្មី ដែលស្រឡាញ់ជឿជាក់គណបក្សប្រជាជនកម្ពុជា ស្រឡាញ់សម្តេចតេជោហ៊ុន សែន ធ្វើការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ធ្វើឱ្យគណបក្សឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ក្នុងឱកាសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥កន្លងទៅថ្មីៗនេះ។

  ការថ្លែងបែបនេះរបស់លោក សំ លាងទ្រីបានធ្វើឡើង ខណៈលោកបានអញ្ជើញចូលរួម ជាមួយលោក ចាន់ នន់វិទ្យាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកសង្គមថ្មី ខេត្តព្រះវិហារ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ថ្ងៃបង្កើតគណបក្សប្រជាជាកម្ពុជា(២៨មិថុនា១៩៥១២៨មិថុនា

នាព្រឹកថ្ងៃ០៥ កក្កដា២០២២ នៅស្រុកសង្គមថ្មី ដោយមាន សមាជិក សមាជិកាបក្សចំនួន៥០០នាក់ ចូលរួម។

    បន្ថែមពីនេះ លោកក៏បានលើកឡើងពីគម្រោងអភិវឌ្ឍន៍នៅតាមមូលដ្ឋាន នានា នៅក្នុងខេត្តព្រះវិហារ នាថ្ងៃខាងមុខ ក្រោមការដឹកនាំរបស់លោក មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត ក្នុងទិសដៅរួមបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។

  លោក សំ លាងទ្រី បានថ្លែងបញ្ជាក់ជូនសមាជិក ឬសមាជិកាបន្ថែមថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានប្តេជ្ញាបន្តខិតខំកសាង ការពារនិងអភិវឌ្ឍជាតិ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ឆ្លើយតបតាមសេចក្តីត្រូវការរបស់ប្រជាជន ក្នុងអាណត្តិ ២០១៨២០២៣ និងសម្រេចឲ្យបាននូវគោលដៅ អភិវឌ្ឍគ្រប់វិស័យប្រកបដោយប្រសិទ្ធ ភាពសមធម៌ និងនិរន្តរភាព។លោកអំពាវនាវដល់ប្រជាពលរដ្ឋត្រូវរួមគ្នាការពារសុខសន្តិភាពដែលយើងរកបានដោយលំបាក និងប្រឆាំងចំពោះជនណាដែលមានបំណងបំផ្លាញសុខសន្តិភាពក្នុងប្រទេសរបស់យើង។

  លោក វ៉ា សេដ្ឋា អនុប្រធានគណបក្សប្រជាជនកម្ពុជាស្រុកសង្គមថ្មី បានអានសុន្ទរកថាទាំងស្រុងរបស់ សម្តេចតេជោហ៊ុន សែន ថ្លែងក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧១ ទៅកាន់សមាជិកសមាជិកា ប្រមាណ ៥០០នាក់ ដោយបានលើកយកប្រវត្តិសង្ខេប នៃការចាប់បដិសន្ធិរបស់គណបក្សប្រជាជនកម្ពុជា គឺនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ១៩៥១ដោយមានឈ្មោះដើមថា «គណបក្សប្រជាជនបដិវត្តន៍ខ្មែរ» បន្ទាប់មកនៅឆ្នាំ១៩៩១ បានប្តូរឈ្មោះមកជា«គណបក្សប្រជាជនកម្ពុជា»

  លោក ចាន់ នន់វិទ្យា បានថ្លែងថា ចាប់តាំងថ្ងៃបដិសន្ធិរហូតមកដល់បច្ចុប្បន្ន គណបក្សបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិដោយឈរលើគោលការណ៍ តម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ រួមសុខរួមទុក្ខប្រមូល ឬកៀរគរកម្លាំង ប្រជាជាតិទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ស្រឡាញ់ប្រជាធិបតេយ្យសេរីភាព សន្តិភាព ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿ សាសនា ជនជាតិ និងឋានៈ ដើម្បីរួបរួមគ្នា ជាកម្លាំងសាមគ្គីជាតិ យ៉ាងរឹងមាំ ក្នុងការការពារបូរណភាពទឹកដី កសាងប្រទេសជាតិ ឯករាជ្យ សេរីភាព អព្យាក្រឹត្យប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ស្ថិតក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ដែលបានមកពីការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា។

  លោកបានបន្តថា ចាប់តាំងពីថ្ងៃបដិសន្ធិ គណបក្សប្រជាជនកម្ពុជា បានពុះពារជំនះគ្រប់ឧបសគ្គ ហ៊ានធ្វើពលីកម្មដើម្បីឯករាជ្យ សេរីភាព សុខសន្តិភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។៤៧ឆ្នាំ បានកន្លងមក កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិសង្គ្រាមស៊ីវិលរាំរ៉ៃ ប្រទេសត្រូវបានបែកបាក់ និងបំផ្លាញស្ទើរទាំងស្រុង ទុរគត និងអសន្តិសុខស្បៀង មកជាប្រទេស មានសុខសន្តិភាព ឯករាជ្យ ជាតិ សេរីភាពប្រជាធិបតេយ្យ នីតិរដ្ឋធម្មនុញ្ញ និងធានាបាននូវសន្តិសុខស្បៀងពេញលេញ។ជាងនេះទៅទៀតគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យយ៉ាងធំធេង នូវដំណើរការសន្តិភាវូបនីយកម្ម តាមរយៈការអនុវត្តគោលនយោបាយឈ្នះឈ្នះ ដែលបានបញ្ចប់ទាំងស្រុង នូវសង្គ្រាមស៊ីវិលរាំរ៉ៃ បង្កើតបានសុខសន្តិភាព នៅទូទាំងផ្ទៃប្រទេស។

  នៅក្នុងពិធីនេះដែរក៏មានការពិសារអារហារសាមគ្គីនិងរាំលេងកំសាន្តជុំគ្នាដោយសប្បាយរីករាយផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង