ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ូតូបុកម៉ូតូ របួសធ្ងន់សន្លប់ធំ៤នាក់ នៅស្រុកខ្សាច់កណ្ដាល

140

កណ្ដាល៖ក្រុមសមត្ថកិច្ចបានអោយដឹងនៅព្រឹកថ្ងៃទី៦ខែកក្ដដានេះថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបណ្ដាលអោយរបួសសន្លប់ធំ៤នាក់កាលពីព្រលប់នាថ្ងៃទី០៥ខែកក្កដា ឆ្នាំ២០២២នេះនៅលើកំណាត់ផ្លូវខេត្ត៣៨១ភូមិព្រែកតាគង់ ឃុំព្រែកតាមាក់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ដែលបង្ករឡើងដោយម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ផ្លាកលេខស្វាយរៀង1p.4497បើកបរដោយឈ្មោះ ភ័ណ្ឌ ភារ៉ូ ភេទប្រុស អាយុ១៦ ឆ្នាំនៅភូមិលើ ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជិះម្នាក់ឯង(រងរបួសធ្ងន់)មិនពាក់មួកសុវត្ថិភាពក្នុងការបើកបរក្នុងទិសដៅពីជើងទៅត្បូង។

ពេលដល់ចំនុចកើតហេតុបានជ្រុលចង្កូតទៅបុកជាមួយម៉ូតូ០១គ្រឿងទៀតម៉ាកហុងដាសេ១២៥ព៌ណខ្មៅពាក់ស្លាកលេខកណ្តាល1Ak.7987ដោយឈ្មោះ ខាន់ ដាវីភេទស្រីអាយុ២២ឆ្នាំរស់នៅភូមិព្រែកតាទន់ ឃុំព្រែកតាមាក់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល(រងរបួសធ្ងន់)មិនពាក់មួកសុវត្ថិភាពដូចគ្នាដោយមានអ្នក
រួមដំណើរ០២នាក់ ឈ្មោះ ពៅភេទប្រុសអាយុ៣៤ ឆ្នាំរស់នៅភូមិជាមួយគ្នារងរបួសស្រាល(បើកបរច្រាស់ទិសគ្នា)និងក្មេងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណរងរបួសស្រាល។

ករណីនេះបណ្តាលអោយ
រងរបួស០៤នាក់និងខូចខាតសំភារះម៉ូតូ០២គ្រឿងខូចខាតធ្ងន់
សេចក្តីសន្និដ្ឋាន: អ្នកបើកបរម៉ូតូបង្កហេតុខាងលើបើកបរមិនប្រកាន់ស្តាំដៃដោយខ្វះការប្រុងប្រយ័ត្ន។
ករណីនេះកម្លាំងផ្នែកសណ្តាប់ធ្នាប់សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលព្រែកតាមាក់ចុះវាស់វែងនិងដកហូតសភារះម៉ូតូ០២គ្រឿងយកមករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល៕

អត្ថបទដែលជាប់ទាក់ទង