ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងពាណិជ្ជកម្ម ជូនដំណឹង ការរៀបចំការតាំងពិព័រណ៍ អាកាសចរណ៍របស់រដ្ឋ Selangor នៅតំបន់ SkyPark រដ្ឋSelangor ប្រទេសម៉ាទ្បេស៊ី

211

 

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំការតាំងពិព័រណ៍ អាកាសចរណ៍របស់រដ្ឋ Selangor លើកទី២ ឆ្នាំ២០២២ ក្រោមប្រធានបទ “SELANGOR, The ASEAN business and General Aviation Hub” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ – ១០ ខែកញ្ញា ឆ្នាំ២០២២ នៅមជ្ឍមណ្ឌលអាកាសចរណ៍តំបន់ SkyPark រដ្ឋSelangor ប្រទេសម៉ាទ្បេស៊ី។

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន ទូទៅឲ្យបានជ្រាបថា អាជ្ញាធររដ្ឋ Selangor នៃប្រទេសម៉ាទ្បេស៊ី នឹងរៀបចំការតាំងពិព័រណ៍ អាកាសចរណ៍របស់រដ្ឋ Selangor លើកទី២ ឆ្នាំ២០២២ ក្រោមប្រធានបទ “SELANGOR, The ASEAN business and General Aviation Hub” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ​- ១០ ខែកញ្ញា ឆ្នាំ២០២២ នៅមជ្ឍមណ្ឌលអាកាសចរណ៍តំបន់ SkyPark រដ្ឋSelangor ប្រទេសម៉ាទ្បេស៊ី។​​ ពិព័រណ៍អាកាសចរណ៍នេះ រៀបចំទ្បើងក្នុងគោលបំណងបង្កើតបណ្ដាញទំនាក់ទំនង និងជំរុញឲ្យរដ្ឋ Selangor ក្លាយជាមជ្ឈមណ្ឌលសកម្មភាពដ៏ទាក់ទាញមួយសម្រាប់ឧស្សាហកម្ម និងធុរកិច្ចវិស័យអាកាសចរណ៍ អាកាសចរណ៍ទូទៅ និងបម្រើសេវាកម្មឧទ្ធម្ភាគចក្រទូទាំងតំបន់អាស៊ីអាគ្នេយ៍។

ក្នុងឱកាសនេះ ភាគីម៉ាទ្បេស៊ីស្នើអញ្ជើញ ក្រុមហ៊ុន សហគ្រាសធុនតូច និងមធ្យម ព្រមទាំង សមាគម ពាក់ព័ន្ធនឹងវិស័យឧទ្ធម្ភាគចក្ររបស់កម្ពុជា ចូលរួមក្នុងការតាំងពិព័រណ៍ខាងលើ។ សម្រាប់ព័ត៌មានលម្អិតសូមចូល ទៅកាន់គេហទំព័រ www.selangoraviationshow.com ឬទាក់ទង Ms. Liyana Kamil តាមរយៈលេខទូរស័ព្ទ +6019 3997434 និងអ៊ីម៉ែល [email protected] / enguiry@selangoraviation show.com ឬទាក់ទងមន្ដ្រីសម្របសម្រួល លោក ផុន រ៉ាយ៉ា នៃនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន ដីទ្បូត៍លេខ១៩-៦១ មហាវិថីសហ ព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬលេខទូរស័ព្ទ ០៩២ ៧៥៤ ២២២ និងអ៊ីម៉ែល [email protected]

អត្ថបទដែលជាប់ទាក់ទង