ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ចំនួន៦សង្កាត់ក្នុងខណ្ឌពោធិសែនជ័យ

148

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក នេត មុនីប៉ុណ្ណាកា ប្រធានក្រុមការងារចុះជួយសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញជាអធិបតីភាពក្នុង ពិធី ប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ស្របពេលគ្នានោះដែរលោក លោកស្រី អភិបាលរងខណ្ឌ បានអញ្ជើញចូលរួមអធីបតីភាពនៅតាម បណ្តាសង្កាត់ទាំង០៦ទៀត ដែលមានសមាសភាពដូចខាងក្រោម៖
១- លោក អុិត ជំនិត អភិបាលរងខណ្ឌពោធិ៍សែនជ័យ ចូលរួមជាអធិបតីភាពនៅសង្កាត់ កាកាបទី២
២- លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ចូលរួមជាអធិបតីភាពនៅសង្កាត់ ចោមចៅទី១
៣- លោកស្រី ឈុន ស៊ុននី អភិបាលរងខណ្ឌពោធិ៍សែនជ័យ ចូលរួមជាអធិបតីភាពនៅសង្កាត់ ចោមចៅទី២
៤- លោក ព្រាប ម៉ាណែល អភិបាលរងខណ្ឌពោធិ៍សែនជ័យ ចូលរួមជាអធិបតីភាពនៅសង្កាត់ ចោមចៅទី៣
៥- លោក យិន គា នាយករដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចូលរួមជាអធិបតីភាពនៅសង្កាត់ សំរោងក្រោម
៦- លោក សំ សារ៉ាវុធ នាយករងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចូលរួមជាអធិបតីភាពនៅសង្កាត់ កាកាបទី១៕

អត្ថបទដែលជាប់ទាក់ទង