ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ បេះដូងញញឹម

29

ភ្នំពេញ ៖ការញញឹមចេញពីបេះដូងមានន័យថានោះជាការញញឹមដោយក្ដីបរិសុទ្ធតែមនុស្សនា
យុគសម័យនេះអ្ហេះញញឹមតែលើផ្ទៃមុខប៉ុណ្ណោះចំពោះបេះដូងវិញជួនកាលបែរជាមានឈាមពណ៌ខ្មៅ។
អញ្ចឹងបានជាសុភាសិតខ្មែរមួយឃ្លាពោលថា”អណ្ដាតនិងបេះដូងងាយបង្កនូវភាពអន្តរាយដល់អ្នកដទៃណាស់”។សូម្បីតែស្នាមញញឹមដែលចេញពីបេះដូងគ្មានភាពស្មោះស្ម័គ្រនោះក៏វាគ្រោកគ្រាតដែរ ។

នៅលើលោកនេះពុំមានអ្វីប្រសើរជាងមនុស្សម្នាក់ដែលមានបេះដូងញញឹមរកអ្នក
ដោយចិត្តស្មោះស្ម័គ្រ សរសើរអ្នកដោយគ្មានការច្រណែនឈ្នានិះស្តាប់អ្នកដោយការយល់ចិត្ត ស្រទ្បាញ់រាប់អានអ្នកដោយមិនចង់បានអី្វអោយដំបូន្មានដោយមិនវិនិច្ឆ័យអ្នកហើយស្រទ្បាញ់អ្នកទោះបីអ្នកជាអ្វីក៏ដោយ។
តាមពិតទៅទិដ្ឋភាពបែបនេះកម្រមានណាស់។បើសិនមាននរណាមួយធ្វើអោយអ្នក
មានរបួសដោយសារកាំបិតស្នៀតនៃអណ្តាតរបស់គេនោះសូមអ្នកកុំប្រើកាំបិតស្នៀតតបវិញអីព្រោះអ្នកអាចសម្លាប់គេវិញដោយសារដាវនៃក្តីញញឹមរបស់អ្នក។

ធ្វើបែបនេះបានអ្នកគឺជាអ្នកឈ្នះពិតប្រាកដព្រោះស្នាមញញឹមវានឹងធ្វើឲ្យអណ្ដាតមាន
ភាពក្រឡាប់ចាក់បានប្រសិនបើនោះជាស្នាមញញឹមដ៏បរិសុទ្ធជឿខ្ញុំទៅ។សូមបើកបេះដូង
បង្កើតស្នាមញញឹមទៅដើម្បីសុខដុមនីយកម្មក្នុងជីវិត ៕

អត្ថបទដែលជាប់ទាក់ទង