ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់ និងចៅសង្កាត់ទាំង១២ អាណត្តិទី៥ នៃរដ្ឋបាលខណ្ឌដង្កោ

135

 

ភ្នំពេញ៖នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំដំបូង ដើម្បីប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់ទាំង១២ អាណត្តិទី៥ នៃរដ្ឋបាលខណ្ឌដង្កោ នៅសង្កាត់ដង្កោ សង្កាត់ជើងឯក និងសង្កាត់រលួស ខណ្ឌដង្កោ។ ដោយចាប់ផ្តើមដំណើរការកម្មវិធី នៅវេលាម៉ោង៨:០០ នាទី។ នៅថ្ងៃនេះផងដែរលោកស្រីអភិបាល ក៏បានចាត់តាំងលោកអភិបាលរង គណៈនាយករដ្ឋបាល ធ្វើជាអធិបតីភាពប្រកាសសុពលភាព នៅសង្កាត់ចំនួន ៩ទៀតដែលមានដូចខាងក្រោម៖១- លោក ប៊ុន ណារុំ អភិបាលរងខណ្ឌ ចូលរួមជាអធិបតីភាពនៅសង្កាត់ពងទឹក, សង្កាត់ក្រាំងពង្រ និងសង្កាត់ព្រែកកំពឹស។

២- លោក ជ ចាន់ស៊ាង អភិបាលរងខណ្ឌ ចូលរួមជាអធិបតីភាពនៅសង្កាត់ព្រៃវែង និងសង្កាត់គងនយ។
៣- លោក ទុយ ច័ន្ទ អភិបាលរងខណ្ឌ ចូលរួមជាអធិបតីភាពនៅសង្កាត់ព្រៃស និងសង្កាត់សាក់សំពៅ។
៤- លោក ម៉ុក ពុទ្ធា នាយករដ្ឋបាលខណ្ឌ ចូលរួមជាអធិបតីភាពនៅសង្កាត់ទៀន
៥- លោក កេង ថា នាយករងរដ្ឋបាលខណ្ឌចូលរួមជាអធិបតីភាពនៅសង្កាត់ស្ពានថ្ម។

សមាសភាពចូលរួមមាន ៖សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ អាណត្តិទី ៥,សមាជិក សមាជិកាក្រុមប្រឹក្សាដែលទើបបញ្ចប់អាណត្តិ
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់,ស្មៀនសង្កាត់ និងបុគ្គលិករដ្ឋបាលសង្កាត់,ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ,តំណាងគណបក្សនយោបាយដែលមានអសនៈក្នុងក្រុមប្រឹក្សាសង្កាត់នីមួយៗ,តំណាងអង្គការសមាគមន៍,
ចាស់ព្រឹទ្ធាចារ្យ និងប្រជាពលរដ្ឋមួយចំនួន។

អត្ថបទដែលជាប់ទាក់ទង