ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ករណីរក្សាទុក ជួញដូរ និងប្រេីប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន

126

សៀមរាប ៖ នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២២ ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដេីម្បីអនុវត្តនីតិវិធីច្បាប់បន្ត ។

សមត្ថកិច្ចបានបញ្ជាក់ថា : ថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៤ និង ០០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចូលរួមសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះបង្ក្រាបបទ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុ ញៀន នៅចំនុចលើដងផ្លូវ ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ :
១-ឈ្មោះ លឹម ឡាយ ភេទប្រុស ឆ្នាំកំណើត ២០០០ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅ ភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។(ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។

សមត្ថកិច្ចស្រាវជ្រាវ និងដកហូតវត្ថុតាងបានរួមមាន: ម្សៅមេតំហ្វេតាមីនចំនួន ២៥កញ្ចប់ ស្មើនឹងទម្ងន់ ១១.០៩ ក្រាម(ទម្ងន់សុទ្ធ) និងម៉ូតូចំនួន០១គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង