ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនស្ត្រីម្នាក់ ជាមួយថ្នាំញៀនជាច្រើនកញ្ចប់

33

 

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនស្ត្រីម្នាក់ ជាមួយថ្នាំញៀនជាច្រើនកញ្ចប់ នៅថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០២២ វេលាម៉ោង១៣ ៖ ៣០នាទី នៅចំណុចសំណង់មិនរាបរយ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជាលទ្ធផលកំលាំងជំនាញខណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ លី យុំាងទ្រី ភេទស្រី អាយុ ៥៧ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិត។

ដកហូតសម្ភារៈ ៖ ក្រាមពណ៌សថ្លាសង្សយ័ជាគ្រឿងញៀនចំនួន ១៦ កញ្ចប់ និងជញ្ជីញសំរាប់ថ្លឹងគ្រឿងញៀនចំនួន ០១ ។

ចំពោះមុខកំលាំងជំនាញខណ្ឌកំពុងក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៏តាមនិតិវិ។

អត្ថបទដែលជាប់ទាក់ទង