ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាកាយសម្ព័ន្ធកម្ពុជា ទទួលបានលទ្ធផលល្អ ហួសការស្មាន ក្នុងការបោះជម្រំនៅថៃ

161

ភ្នំពេញ:គ្រូជំនួយ២រូប និងកីឡាករកាយសម្ព័ន្ធមួយរូប ដែលទៅចូលរួមការបោះជំរុំហ្វឹកហាត់ នៅប្រទេសថៃ“ Training Camp MAG Coaches Bangkok” ពីថ្ងៃទី១០ មិថុនា មកនោះបានត្រឡប់ មកដល់កម្ពុជាវិញហើយ។

​គ្រូជំនួយទាំង២រូបនោះមានលោកវាស សារិទ្ធ និងលោកសោ សុផេងរួមជាមួយកីឡាករអៀ សៀវម៉ីដែលបានទៅចូលរួមក្នុងព្រឹត្តិការណ៍“ Training Camp MAG Coaches Bangkok” នេះ ។

​លោកណយ ផាណាដែលជាអគ្គលេខាធិការ​សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានប្រាប់ឲ្យដឹងថាប្រទេសចំនួន១១ក្នុងតំបន់អាស៊ីបានបញ្ជូនកីឡាករវ័យក្មេង និង គ្រូបង្វឹក គ្រូជំនួយទៅចូលរួមក្នុងព្រឹត្តិការណ៍នេះ ។លោកបញ្ជាក់ថា មានគ្រូបង្វឹកចំនួន៣០រូប បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ។

​ជាមួយនឹងការចូលរួមក្នុងវគ្គនេះ គ្រូជំនួយកម្ពុជាទាំង ២ រូប រួមជាមួយគ្រូមកពីហ្វីលីពីនមួយរូប បានទទួលសញ្ញាប័ត្របញ្ចប់វគ្គAcademy Level -1កម្រិតអន្តរជាតិដែលជាវគ្គមួយ លំបាកក្នុងការប្រជែងយកជាទីបំផុត ។

លោកវាស សារិទ្ធ និង សោ សុផេងគឺជាជនកម្ពុជាដំបូងគេដែលបានទទួលការទទួលស្គាល់ពីសហព័ន្ធអាស៊ី និងសហព័ន្ធកាយសម្ព័ន្ធថៃ ។

​សូមបញ្ជាក់ថា វគ្គនេះត្រួតពិនិត្យដោយអ្នកជំនាញ​ ការជាន់ខ្ពស់មកពីទ្វីបអាស៊ី ដែលជាជានជាតិកូរេខាងត្បូង។ចំពោះកីឡាករវ័យក្មេងកម្ពុជា ដែលចូលរួមក្នុងព្រឹត្តិការណ៍ ក៏បានទទួលបាននូវការកោតសរសើរ ពីសហព័ន្ធតំបន់ និងទ្វីបអាស៊ីដែរ ៕

អត្ថបទដែលជាប់ទាក់ទង