ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ​ បន្តផ្តល់អំណោយ មនុស្សធម៍ជូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាតក្នុងមូលដ្ឋា ក្នុងសង្កាត់បឹងទំពន់ទី១ ចំនួន​៤០គ្រួសារ

180

ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី​១៦ ខែ កក្កដា ឆ្នាំ ២០២២នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈ​កម្មាធិការអនុសាខា​ បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន​ ជាប្រធាន ជូនដល់ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ជនពិការ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ៤០គ្រួសារ​ ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នាឱកាសនេះដែរ លោកប្រធានគណៈកម្មាធិការអនុសាខា​ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទ​ក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែងដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិសាសន៍ សាសនាវណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។​ ​ជាមួយគ្នានេះ លោកប្រធាន ក៏សូមឱ្យគ្រួសារទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងសូមកុំធ្វេសប្រហែសពីជំងឺកូវីដ-១៩​ ដោយបន្តអនុវត្តវិធានការការពារខ្លួនជានិច្ច​គឺ ៣ការពារ​​ និង​ ៣​កុំ​ ។

លោកប្រធានអនុសាខា បានបញ្ជាក់ថាអំណោយមនុស្សធម៌ ដែលផ្តល់ជូនក្នុង១គ្រួសារៗ រួមមាន៖​
១- អង្ករ ១បាវ ២៥គីឡូ
២- មីម៉ាម៉ា ១កេស
៣- ទឹកសុទ្ធ វីតាល់ ១កេស
៤- ទឹកស៊ីអ៉ីវ ឬទឹកត្រី ១យួរ
៥- ជែលលាងដៃ ១ដបធំ
៦- ម៉ាស ១ប្រអប់ ។

អត្ថបទដែលជាប់ទាក់ទង