ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡានក្រឡុកសុីម៉ង់ត៍ សាកកម្លាំងជាមួយឡានកូរ៉េ លើផ្លូវ៦០ម៉ែត្រថ្មីរបួសធ្ងន់ម្នាក់ នៅកៀនស្វាយ

158

កៀនស្វាយ៖ ផ្លូវ៦០ម៉ែត្រថ្មីនៅកៀនស្វាយកំពុង ស្ថាបនាមិនទាន់សម្ពោធប្រើប្រាស់ជាផ្លូវការផងស្រាប់តែឡានក្រឡុកសុីម៉ង់ត៍និងឡានកូរ៉េកៅឆាយដោយកម្លាំងគ្នារបួសធ្ងន់ម្នាក់ហូរឈាមស្រោចខ្លួនស្ទើរស្លាប់ស្ទើររស់។

យោងតាមរបាយការណ៍ពីក្រុមសមត្ថកិច្ចដោយស្តីពី:ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងរថយន្ត នឹង រថយន្ត (របួសធ្ងន់ម្នាក់និងខូចរថយន្ត២គ្រឿង។ស្រាល១គ្រឿង រថយន្តខូចស្រាល១គ្រឿង។
ករណីនេះកើតឡើងនៅរសៀលថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២២នេះនៅលើកំណាត់ផ្លូវ៦០ម៉ែត្រថ្មី ស្ថិននៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ចបន្តទៀតថានៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើនេះមានរថយន្តម៉ាក SANY ព៌ណសប្រផេះ ប្រភេទ ធុបករណ៍ (ក្រឡុកស៊ីម៉ង់) ពាក់ស្លាកលេខ AT22 5-0279 បើកបរដោយឈ្មោះ ឆន ឆាំ អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ភេទប្រុស មុខរបរអ្នកបើករថយន្ត មានទីលំនៅខេត្ត ត្បូងឃ្មុំ (គេចខ្លួន)បើកបរទិសដៅ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងម៉ាក់HYUNDAI PORTER (រថយន្តកូរ៉េ ១តោន ) ពណ៌ខៀវ ពាក់ស្លាកលេខក្រុងព្រះសីហនុ 2A -2306 បើកបរដោយឈ្មោះ ឈិត ប៉ូរ៉េត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើករថយន្តមានទីលំនៅភូមិ កណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ទិសដៅផ្ទុយគ្នាបានរ៉េចង្កូតទៅបុករថយន្តក្រឡុកស៊ីម៉ុង បណ្តាលអោយរថយន្តកូរ៉េធ្លាក់ទៅ ប្រឡាយក្បែរចិញ្ចើមផ្លូវ រីឯអ្នកបើករថយន្តកូរ៉េរងរបួសធ្ងន់ ។

ពេលសមត្តិច្ចចុះដល់កន្លែងកើតហេតុ បានតេទូរស័ព្ទហៅរថយន្តមណ្ឌលសុខភាពឃុំ ដឹកជជនរងគ្រោះខាងលើ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។
រថយន្ត SANYខូចស្រាល និងរថយន្តHYUNDAI ខូចធ្ងន់ ត្រូវសមត្ថកិច្ចជំនាញធ្វើការចុះវាស់វែង និងយកទៅរក្សាទុកនៅអធិការស្រុកកៀនស្វាយ។
សន្និដ្ឋានបឋមៈអ្នកបើកបររថយន្តម៉ាកHYUNDAI PORTER ធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន មុនប្រកាន់ស្តាំ៕

អត្ថបទដែលជាប់ទាក់ទង