ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងសមត្ថកិច្ច ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ករណីជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់

157

មណ្ឌលគិរី៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នាវេលាម៉ោង១៣និង៣៩នាទី ដោយមានការចង្អុលបង្ហាញ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តក្នុងការបង្ការ និងបង្រ្កាបនូវរាល់បទល្មើសគ្រឿងញៀនទូទាំងខេត្តមណ្ឌលគិរី។

កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តមណ្ឌលគិរី ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ស៊ុម សោភណ្ឌ័ ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនបាន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកែវសីមា ព្រមកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រែខ្ទុម និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែព្រះ បានចុះធ្វើការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់មួយកន្លែងស្ថិតនៅត្រង់ចំណុចស្រែអូរណា ស្ថិតក្នុងភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីលោកមេភូមិអូរណា និងលោកជំទប់ទី២ឃុំស្រែខ្ទុម និងមានការសម្របសម្រួលពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី។
កម្លាំងសមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៨នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
-ជនសង្ស័យទី១៖ មានឈ្មោះ ធឿន ញី ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
-ជនសង្ស័យទី២៖ មានឈ្មោះ ចេះ ធន ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្រែខ្ទុម ឃុំស្រែខ្ទុម ស្រុកែវសីមា ខេត្តមណ្ឌលគិរី។
-ជនសង្ស័យទី៣៖ មានឈ្មោះ មួង បូរិន ភេទប្រុស អាយុ១៨ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
-ជនសង្ស័យទី៤៖ មានឈ្មោះ ហ៊ាង សុខនៅ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
-ជនសង្ស័យទី៥៖ មានឈ្មោះ ចែម រុន ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
-ជនសង្ស័យទី៦៖ មានឈ្មោះ សម្បត្តិ វេហា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្រែខ្ទុម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
-ជនសង្ស័យទី៧៖ មានឈ្មោះ ជឿន ឡូញ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
-ជនសង្ស័យទី៨៖ មានឈ្មោះ គ្រី ផុន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ អូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
-ជនសង្ស័យទាំង ០៨នាក់ ខាងលើកម្លាំងជំនាញបានពិនិត្យទឹកម៉ូត្រ លទ្ធផលវិជ្ជមានទាំងអស់ (+)។
-វត្ថុតាងដែលកម្លាំងសមត្ថកិច្ចឆែកឆេរ និងដកហូតបានរួមមានដូចខាងក្រោម៖
១.សារធាតុសង្ស័យថាជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៍សថ្លាចំនួន ១២កញ្ចប់ ក្នុងនោះ(៥កញ្ចប់ធំល្មម និង៧កញ្ចប់តូច )។
២.ទូរសព្ទដៃចំនួន ០៧គ្រឿង ម៉ាក oppo ចំនួន ០៣គ្រឿង, ម៉ាក vivo ចំនួន ០៣ គ្រឿង និងម៉ាក iPhone ចំនួន០១គ្រឿង។
៣.ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង។
៤.ថង់វិចខ្ចប់ថ្នាំញៀន និងឧបករណ៍កែឆ្នៃសម្រាប់សេពគ្រឿងញៀនមួយចំនួន។
៤.ម៉ូតូចំនួន ៤គ្រឿង។
៥.កន្រ្តៃចំនួន ០១ដើម។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកែវសីមា កំពុងកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។

អត្ថបទដែលជាប់ទាក់ទង