ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប ចេញសេចក្ដីណែនាំ ស្ដីពីការដាក់ឲ្យដំណើរការ កម្មវិធីផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោតអស់សុពលភាព តាមប្រព័ន្ធអ៊ីនធឺណិត

130

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីណែនាំ ស្តីពីការដាក់ឲ្យដំណើរការ កម្មវិធីផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោតអស់សុពលភាព តាមប្រព័ន្ធអ៊ីនធឺណិត (Internet) ចាប់ពីថ្ងៃទី១៥ ខែកក្កដា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។

សេចក្ដីណែនាំស្តីពីការដាក់ឱ្យដំណើការកម្មវិធីផ្លាស់ប្តូម៉ាកសារចុះឈ្មោះបោះឆ្នោតរស់សុពលភាភាតាបប្រព័ន្ធអ៊ីនធឺណិត (Internet) ចាប់ពីថ្ងៃទី១៥ ខែកក្កដា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។

យោងសេចក្តីសម្រេចលេខ ១៥០ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ ស្តីពីនីតិវិធី នៃការប្តូរឯកសារចុះឈ្មោះបោះឆ្នោតអស់សុពលភាពតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីបង្កលក្ខណៈ ងាយស្រួលដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដែលប្រើប្រាស់ឯកសារចុះឈ្មោះបោះឆ្នោតអស់ សុពលភាព ដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬ ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យ ការចុះឈ្មោះបោះឆ្នោត (ឯ.អ) មានលទ្ធភាពធ្វើការផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោតរបស់ខ្លួន បានងាយស្រួល ទាន់ពេលវេលា និងមានបច្ចុប្បន្នភាព គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមណែនាំ លោក លោកស្រី ប្រធានលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ទាំងអស់យកចិត្តទុកដាក់សហការជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) មេភូមិ និង អាជ្ញាធរមានសមត្ថកិច្ចក្នុងការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុង បញ្ជីបោះឆ្នោត ស្តីពីការដាក់ឱ្យដំណើរការកម្មវិធីផ្លាស់ប្ដូរឯកសារចុះឈ្មោះបោះឆ្នោតអស់សុពលភាព តាមប្រព័ន្ធអ៊ីនធឺណិត (Internet) សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នៅលើគេហទំព័ររបស់ គ.ជ.ប ដែលមានអាសយដ្ឋាន voterlist.nec.gov.kh ចាប់ពីថ្ងៃទី១៥ ខែកក្កដា និងបញ្ចប់នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ។

បន្ទាប់ពីបញ្ចប់ដំណើរការកម្មវិធីផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោតអស់សុពលភាពតាម ប្រព័ន្ធអ៊ីនធឺណិត (Internet) លោក លោកស្រីប្រធាន លធ.ខប ទាំងអស់ត្រូវអនុវត្តភារកិច្ចមួយ ចំនួន ដូចខាងក្រោម ៖

ចាត់ចែងបែងចែកបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលបានស្នើសុំផ្លាស់ប្តូឯកសារចុះឈ្មោះ បោះឆ្នោត អស់សុពលភាព អ.ខ ឬ ឯ.អ ដែលបានទទួលពីអគ្គលខាធិការដ្ឋាន គ.ជ (នាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត ត ទ ប ) បញ្ជូនទៅ ក.ចប នៃ ឃុំ សង្កាត់ពាក់ព័ន្ធតាមរយៈគ្រូប្រចាំក្រុង ស្រុក ខណ្ឌ ដើម្បីឱ្យប្រធាន ក.ច.ប. ពិនិត្យ ផ្ទៀងផ្ទាត់ និងចុះហត្ថលេខាលើបញ្ជីរាយនាមអ្នកស្នើសុំផ្លាស់ប្តូរទិន្នន័យ អ.ខ អស់សុពលភាព ឬ ឯ,អ រៀបចំបញ្ជីរាយនាមអ្នកស្នើសុំផ្លាស់ប្ដូរឯកសារចុះឈ្មោះបោះឆ្នោតអស់សុពលភាព តាមប្រព័ន្ធអ៊ីនធឺណិត ដែលបានពិនិត្យផ្ទៀងផ្ទាត់ និងចុះហត្ថលេខាឯកភាពពី ក.ច.ប រួចត្រូវអនុវត្ត ដូចខាងក្រោម ៖

> មួយច្បាប់ បញ្ជូនមកនាយកដ្ឋាន គ.ទ.ប តាមរយៈ លធ.ខប ដើម្បីធ្វើបច្ចុប្បន្នភាព ឯកសារចុះឈ្មោះបោះឆ្នោតដែលបានស្នើសុំផ្លាស់ប្ដូរ

> មួយច្បាប់ ប្រគល់ជូន កបឃ.ស ទុកជាឯកសារ សម្រាប់ពិនិត្យផ្ទៀងផ្ទាត់ក្នុង អំឡុងពេលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ឆ្នាំ២០២២

> មួយច្បាប់ រក្សាទុកជាឯកសារនៅ លធ.ខប ។

លធ.ខប ត្រូវរៀបចំបញ្ជូនបញ្ជីឈ្មោះនេះមកនាយកដ្ឋាន គ.ទ.ប ឱ្យបានយ៉ាងយូរ បំផុតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ទទួលបានសេចក្ដីណែនាំនេះ លោក លោកស្រីប្រធាន លធ.ខប ទាំងអស់ត្រូវយកចិត្ត ទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាព ។

អត្ថបទដែលជាប់ទាក់ទង