ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌបឹងកេងកង ធ្វើវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ ផ្តោតសំខាន់ការងារក្នុងមូលដ្ឋានអោយល្អប្រសើរ

110

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២១ខែកក្ដដាឆ្នាំ២០២២នេះរដ្ឋបាលខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញបានរៀបចំធ្វើ
វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង នៃអាណត្តិទី៣ ឆ្នាំ២០២២ នេះដោយមានការចូលរួមជាអធិបតីភាព ពីសំណាក់លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង និង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញព្រមទាំងអស់លោក-លោកស្រីជាអភិបាលរងខណ្ឌបឹងកេងកង , លោកនាយករដ្ឋបាលខណ្ឌបឹងកេងកង, លោកអធិការនគរបាលខណ្ឌ ,លោកមេបញ្ជាការកងរាជអាវុហត្ថខណ្ឌ,លោក-លោកស្រីចៅសង្កាត់ទាំង7ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌបឹងកេងកងបានចូលរួមស្ដាប់ផងដែរមានចំនួន ២៧៥រូបនៅសាលប្រជុំសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ស្ថិតក្នុងមូលដ្ឋានសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

វេទិការផ្សព្វផ្សាយ និង ពិគ្រោះយោបល់នៅពេលនេះដោយផ្តោតសំខាន់ៗទៅលើការងារដូចខាងក្រោមពោលគឺ
ទី១.បញ្ហា សន្តិសុខ និង សណ្តាប់ធ្នាប់សង្គមក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ។
ទី២.បញ្ហា ចរាចរណ៍តាមដងផ្លូវឬដងវិថីឬមហាវិថី។
ទី៣.បញ្ហា គ្រោះអគ្គីភ័យ។
ទី៤.បញ្ហា ដីធ្លី លំនៅដ្ឋាន និងបរិស្ថាន។
ទី៥.បញ្ហា ផ្លូវថ្នល់ ប្រព័ន្ធលូ និង ដើមឈើ បណ្តាញផ្សេងៗ ។
ទី៦.បញ្ហា សំណង់ខុសច្បាប់ និងគ្មានច្បាប់ក្នុងមូលដ្ឋាន។
និងទី៧.បញ្ហា សេវាកម្ម ប្រម៉ែប្រមូលសំរាមឬកាកសំណល់និងដឹកជញ្ជូនសំរាមជាដើម៕

អត្ថបទដែលជាប់ទាក់ទង