ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបើកវគ្គផ្សព្វផ្សាយ ឲ្យប្រើប្រាស់ផែនការអភិវឌ្ឍន៍ ទេសចរណ៍បច្ចុប្បន្នកម្មឆ្នាំ ២០២១.២០២៥

37

ខេត្តព្រះសីហនុ៖ ដើម្បីអនុវត្តផែនការអភិវឌ្ឍទេសចរណ៍បច្ចុប្បន្នកម្មខេត្តព្រះសីហនុរយៈពេល ០៥ឆ្នាំ ២០២១-២០២៥មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានប្រារព្ធធ្វើនៅសណ្ឋាគារសុខានាព្រឹកថ្ងៃទី ២២ខែកក្កដាឆ្នាំ ២០២២ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ទិត ចន្ថា រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍ លោកជំទាវ ហៀក ហ៊ីមុល្លីអភិបាលរងខេត្តនិងដោយមានការចូលរួមពីឯកឧត្តមលោកជំទាវលោកលោកស្រីកងកម្លាំងសមត្ថកិច្ចមន្ទីរអង្គភាពក្នុងខេត្តបានចូលរួមផងដែរ។

មានប្រសាសន៍នៅក្នុងឱកាសនោះលោកជំទាវ ហៀក ហ៊ីម្លី អភិបាលរងខេត្តបានលើកឡើងថាដើម្បីឲ្យដើម្បីអនុវត្តផែនការរៀបពេល 5 ឆ្នាំនេះទទួលបានជោគជ័យគឺទាមទារឱ្យមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធដើម្បីលើកកម្ពស់គុណភាពវិស័យទេសចរណ៍នៅក្នុងខេត្តព្រះសីហនុឲ្យកាន់តែទទួលបានភ្ញៀវទេសចរមកលេងច្រើន ស្របទៅនឹងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលដែលបានចាត់ទុក វិស័យទេសចរណ៍គឺជាមាសបៃតងនិងជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានាចូលរួមជំរុញកំណើននិងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចតាមរយៈការបង្កើតការងាការវិនិយោគ ការកាត់បន្ថយភាពក្រីក្រ ទ្រទ្រង់ការអភិវឌ្ឍរចនាសម្ព័ន្ធពាក់ព័ន្ធ និងអភិរក្សសម្បត្តិវប្បធម៌ និងធនធានធម្ម របស់ប្រទេសជាតិយ៉ាងសំខាន់។

ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកំណត់ជាគោលនៅសេដ្ឋកិច្ចគំរូពហុបំណងស្របតាមគោលនយោបាយអភិវឌ្ឍឧស្សាហកម្មឆ្នាំ២០១០. ២០២៥ និងនៅក្នុងគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិឌ្ឍចទេសចរណ៍ជាតិផ្អែកលើសក្កដានុពលដ៏វិសេសវិសាលនៃធនធានសេដ្ឋកិច្ចនិងធនធានធម្មជាតិរួមមានកំពង់ផែអន្តរជាតិឆ្នេរនិងកោះដ៏ស្រស់ស្អាតមានតំបន់ទឹកជ្រោះការទាក់ទាញភ្ញៀវទេសចរណ៍អោយចូលមកទស្សនានិងសម្រាប់កំសាន្តច្រើនជាងរាល់ឆ្នាំ។

ជាក់ស្តែងចមាសទី១ ឆ្នាំ២០២២ ខេត្តព្រះសីហនុទទួលភ្ញៀវ បានជាង២លាននាក់ កើនឡើងបើធៀបនឹងឆមាសទី១ ឆ្នាំ២០២១មានភ្ញៀវទេសចរចំនួនជាងតែ៥៩ម៉ឺននាក់ ។
មានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្តម ទិត ចិន្តា រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍បានលើកឡើងថា កិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយដាក់អោយប្រើប្រាស់ផែនការបច្ចុប្បន្នកម្មលើវិស័យទេសចរណ៍នៅខេត្តព្រះសីហនុឆ្នាំ ២០២១.២០២៥ហើយផែនការនេះគឺជាផែនការបន្តវេនដែលក្រុមការងារបាននឹងកំពុងអនុវត្តកាលពី ៥ឆ្នាំមុនដែលបានធ្វើយុទ្ធសាស្ត្រអំពីការអភិវឌ្ឍវិស័យទេសចរណ៍ ហើយផែនការគឺជាការសិក្សារួមគ្នាទៅលើផ្នែកពាក់ព័ន្ធទាំងអស់ដូចជាការរៀបចំហេដ្ឋារចនាសម្ព័ន្ធសមិទ្ធផលទេសចរណ៍ការអភិវឌ្ឍនៅតាមតំបន់ឆ្នេរកោះនៅក្នុងក្រុងនៃខេត្តព្រះសីហនុព្រោះខេត្តព្រះសីហនុគឺជាប៉ូលសំខាន់មួយនៅក្នុងតំបន់ឆ្នេរដែលបានទាក់ទាញភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំមួយឆ្នាំទាំងទេសចរជាតិទេសចរណ៍ផ្ទៃក្នុងនិងទេសចរណ៍អន្តរជាតិ។

ឯកឧត្តមបន្តទៀតថា ដោយសារតែវិបត្តិកូវីដជំងឺកូវីដ១៩ធ្វើឲ្យសាកលលោកក៏ដូចជាព្រះរាជាណាចក្រកម្ពុជាធ្លាក់ចុះនៅវិស័យទេសចរណ៍ហើយបច្ចុប្បន្នក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានបើកទេសចរណ៍ឡើងវិញឃើញថាខេត្តព្រះសីហនុសន្ទុះចំនួនភ្ញៀវទេសចរមានការកើនឡើងខ្លាំងជាពិសេសភ្ញៀវទេសចរណ៍ផ្ទៃក្នុងទាំងភ្ញៀវជាតិនិងអន្តរជាតិផ្ទៃក្នុង ជាពិសេសនៅក្នុងឱកាសនៃពិធីបុណ្យធំៗក៏ដូចជាថ្ងៃឈប់សំរាកចុងសប្ដាហ៍។

ចុងក្រោយឯកឧត្តមបញ្ជាក់ថា ហើយកត្តាដែលនាំអោយខេត្តព្រះសីហនុទទួលភ្ញៀវទៅជាច្រើនដោយខេត្តមានសក្កានុពលធនធានធម្មជាតិជាច្រើនដូចជាឆ្នេរសល្អស្អាត ប្រជុំឆ្នេរកោះ ធនធានបាតសមុទ្រតំបន់ទឹកធ្លាក់ហើយមានហេដ្ឋារចនាសម្ព័ន្ធល្អស្អាតមានផ្លូវគោកផ្លូវទឹកផ្លូវអាកាសផ្លូវដែក មានផ្លូវល្បឿនលឿននិងដាក់ឲ្យដំណើរការឆាប់ៗនាពេលខាងមុខនិងមានសណ្ឋាគារភោជនីយដ្ឋានលំដាប់អន្តរជាតិក្នុងការទទួលភ្ញៀវទេសចរណ៍៕

អត្ថបទដែលជាប់ទាក់ទង