ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់កាបូបស្ពាយ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ ធ្វើការបង្ក្រាបឃាត់ខ្លួន

206

ភ្នំពេញ៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១៧:៣០នាទីល្ងាច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់កាបូបស្ពាយ នៅចំណុចតាមបណ្តោយផ្លូវលេខ៣១៥ កែងផ្លូវលេខ៥៦៦ ក្រុមទី៣៨ ភូមិ៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ Jung Jiyoung ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិកូរ៉េ មុខរបរ ជាអ្នកទេសចរណ៌ ស្នាក់នៅបណ្តោះអាសន្ន នៅអាគារCondo J-avy លេខ៣៥ ផ្លូវលេខ៣២២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ពៅ ឥស្សរា ហៅ រា ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១២ វិទ្យាល័យជាស៊ីម សន្ធរម៉ុក ស្នាក់នៅផ្ទះ១៩០ ផ្លូវបេតុង សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក Honda គុបជ្រុង ពណ៌ខៀវ ស៊េរី២០០២ ពាក់ផ្លាកលេខ ភ្នំពេញ 1ID-9268 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់ និងកាបូបស្ពាយចំហៀងពណ៌ខ្មៅ នៅក្នុងកាបូបស្ពាយមានទូរស័ព្ទម៉ាក Iphone 12 pro max ពណ៌ទឹកមាស និងលុយ៣០០ដុល្លារអាមេរិច ជា របស់ជនរងគ្រោះ។ ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះតាមការស្នើសុំ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង