ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារថ្នាក់ជាតិនិងថ្នាក់ខេត្ត ចុះត្រួតពិនិត្យគោលដៅ ការងារប៉ុស្ដិ៍នៅកៀនស្វាយ ពង្រឹងការងារ

212

 

កណ្ដាល៖លោកព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានអោយដឹងនៅព្រឹកថ្ងៃទី០៥ខែសីហាឆ្នាំ២០២២នេះថាដោយស្ដីពីរបាយការណ៍ប្រជុំបូកសរុបលទ្ធផល នៃការចុះត្រួតពិនិត្យអំពីវឌ្ឍនភាព របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៣នៃអធិការដ្ឋានស្រុកកៀនស្វាយខេត្តកណ្ដាល។

លោកអធិការបន្តទៀតថាដោយកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២
ក្រោយពីក្រុមការងារថ្នាក់ជាតិ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង អនុប្រធានសេនាធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោកឧត្តមសេនីយ៍ត្រី មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍ និងក្រុមការងារថ្នាក់ខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សេង គឹមឃន ស្នងការរងទទួលការងារធនធានមនុស្ស និងលោកវរសេនីយ៍ទោ ឡុង សាវុធ ស្នងការរងទទួលការិយាល័យកិច្ចការប៉ុស្ត៍ ព្រមទាំងក្រុមការងារការិយាល័យបុគ្គលិក និងក្រុមការងារការិយាល័យកិច្ចការប៉ុស្ត៍ដោយបានចុះមកត្រួតពិនិត្យអំពីវឌ្ឍនភាពរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៣រួចមក នៅវេលាម៉ោង១៥នឹង៣០នាទី
ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្តបានរៀបចំការប្រជុំបូកសរុបលទ្ធផល នៃការចុះត្រួតពិនិត្យប៉ុស្តិ៍គោលដៅទាំង៣ ជូនលោកឧត្តមសេនីយ៍ទោ ស្នងការ មេត្តាជ្រាប ដើម្បីរកចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម សំណូមពរ ព្រមទាំងដំណោះស្រាយ របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើយ៉ាងណាអោយប៉ុស្តិ៍នគរបាលរដ្ឋបាល មានការរីកចម្រើន និងអនុវត្តការងារស្របតាមសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីរក្សាអោយបាននូវសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។
ដូចបានគោរពរាយការណ៍ជូនខាងលើ សូមលោកឧត្តមសេនីយ៍ទោស្នងការជ្រាបជារបាយការណ៍ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់
ស្នងការរងទទួលការិយាល័យកិច្ចការប៉ុស្តិ៍៕

អត្ថបទដែលជាប់ទាក់ទង