ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌកំបូល នាំយកអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលមាន ជីវភាពខ្វះខាតចំនួន៥០គ្រួសារ នៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក

116

 

ភ្នំពេញ៖នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែសីហា ឆ្នាំ ២០២២ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌកំបូលដឹកនាំដោយលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌនិងជា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌកំបូល បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ ជូនបងប្អូនប្រជាពលមានជីវភាពខ្វះខាតចំនួន៥០គ្រួសារ នៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល។

មន្ត្រីសាលាខណ្ឌបានឱ្យដឹហថាអំណោយដែលបានចែកជូន ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូ ឃីត១កញ្ចប់ និងថវិកាមួយចំនួន៕

 

អត្ថបទដែលជាប់ទាក់ទង