ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទង់អាស៊ានប៉ារ៉ាហ្គេម បានមកដល់កម្ពុជាល្ងាចម៉ិញ

67

ភ្នំពេញ៖ទង់អាស៊ានប៉ារ៉ាហញកេមបានដង្ហែរមកដល់កម្ពុជាហើយកាលពីល្ងាចថ្ងៃទី៧សីហាម្សិលម៉ិញនេះ ។
សម្ដេចពិជ័យសេនាទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រ
ធានគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមបានទៅចូលរួមស្វាគមន៍និងទទួលទង់សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះពីឯកឧត្តមហ៊ុន ម៉ានីដោយផ្ទាល់នៅចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។

ជាមួយគ្នានេះក្បួនរថយន្ដស៊ីរ៉ែន និង ម៉ូតូសបានអមជាកិត្តិយសដង្ហែរដល់ក្រុមជ័យ
លាភីកាត់តាមមហាវិថីសំខាន់ៗនានាក្នុងរាជធានីភ្នំពេញមុននឹងចូលទៅស្ដាប់មតិសំណេះ
សំណាលជាមួយសម្ដេចពិជ័យសេនានៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
សូមបញ្ជាក់ថាព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១នៅប្រទេសឥណ្ឌូនេស៊ីបានចាប់ផ្ដើមពីថ្ងៃទី៣០កក្កដាដល់ថ្ងៃទី៦សីហានៅទីក្រុងសូឡូប្រទេសឥណ្ឌូនេស៊ី។កម្ពុជាបានបញ្ជូនកីឡា១១ប្រភេទក្នុងចំណោម១៤ប្រភេទកីឡាទៅចូលរួមប្រកួត។
ជាលទ្ធផលកម្ពុជាដណ្ដើមបានមេដាយចំនួន២៨គ្រឿងដែលក្នុងនោះមានមេដាយមាស៧គ្រឿងមេដាយប្រាក់១០គ្រឿងនិងមេដាយសំរិទ្ធចំនួន១១គ្រឿង ។មានតែ៤ប្រភេទកីឡាប៉ុណ្ណោះដែលមិនទទួលបានមេដាយ៕

អត្ថបទដែលជាប់ទាក់ទង