ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌ កំបូល រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០២២នេះ

97

 

ភ្នំពេញ ៖ នៅបរិវេណសួនកុមារបុរីសង្ឃឹមថ្មី ភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ សាលាខណ្ឌកំបូល នាព្រឹកថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌកំបូល អាណត្តិទី៣ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកស្រីកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌកំបូល លោក នៅ សារឿន ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល។

វេទិការនេះ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខណ្ឌកំបូល អាណត្តិទី៣ ឆ្នាំ២០២២ នៅព្រឹកនេះ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យដូចរបៀបវារៈដែលបានគ្រោងទុក ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីប្រធានក្រុមការងារថ្នាក់ជាតិចុះសង្កាត់ទាំង៧ លោក-លោកស្រីតំណាងមន្ទីរជំនាញ-អង្គភាពពាក់ព័ន្ធ សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ លោក-លោកស្រី ជាអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ លោកនាយក-នាយករងរដ្ឋបាលសាលាខណ្ឌ តំណាងអគ្គិសនីកម្ពុជា តំណាងរដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ លោក-លោកស្រីប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពោធិ៍សែនជ័យ ក្រុមប្រឹក្សាសង្កាត់ នាយ-នាយប៉ុស្តិ៍រងនគរបាលរដ្ឋបាលទាំង៧ លោក លោកស្រីប្រធានភូមិទាំង៩៣ ភូមិ តំណាងគណៈកម្មការអាចារ្យវត្ត និងក្រុមសាសនា តំណាងអង្គការសង្គមស៊ីវិល តំណាងវិស័យឯកជន លោកាយក-នាយិកាសាលា គណៈកម្មការមាតាបិតាសិស្ស អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់ និងអ្នកពាក់ព័ន្ធ សរុបចំនួន ៣៥០ នាក់។

សំណូមពរសរុបចំនួន ៨៣ បញ្ហា ដែលក្នុងនោះសំណេី/សំណូមពរផ្ទាល់មាត់ចំនួន បញ្ហា ១៥ បញ្ហា និងសំណេី/សំណូមពរលាយល័ក្ខអក្សរចំនួន ៦៨ បញ្ហា ។ ក្នុងចំណោម៨៣ បញ្ហា មានសំណេី/សំណូមពរ ទាក់ទង បញ្ហាប្រឈម ទឹក ភ្លេីង ផ្លូវ ចំនួន ៦២ បញ្ហា និងការងាររដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន និងការងារភូមិបាល ចំនួន ២១។ សំណេី/សំណូមទាំងនោះ ត្រូវបានលោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានឆ្លេីយបំភ្លឺ ដោះស្រាយនៅនឹងកន្លែង ដោយឡែកបញ្ហាដែលនៅសេសសល់តិចតួច នឹងដឹកនាំ ចុះពិនិត្យជាក់ស្តែងនៅពេលបន្ទាប់។
សូមបញ្ជាក់ជូនថា លទ្ធផលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមក្រឹក្សាខណ្ឌកំបូល អាណត្តិទី៣ ឆ្នាំ២០២០ កន្លងទៅ រដ្ឋបាលខណ្ឌសម្រេចបានលទ្ធផលដូចតទៅ សំណេី/សំណូមពរ អង្គវេទិកាចំនួន ៥៧ បញ្ហា ក្នុងនោះ បានដោះស្រាយរួចចំនួន ៣០ បញ្ហា កំពុងដោះស្រាយ១២ បញ្ហា បានដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍន៍ ៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកឹល របស់ខណ្ឌ-សង្កាត់ចំនួន ១៤ បញ្ហា និងស្ទួ នចំនួន ០១ បញ្ហា៕

អត្ថបទដែលជាប់ទាក់ទង