ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្លែធម្មជាតិ ជាច្រើនមុខ របស់កសិករអ្នក ខេត្តសៀមរាប កំពុងតម្រូវការទីផ្សារក្នុងស្រុក ខ្ពស់

47

 

សៀមរាប៖. បន្លែធម្មជាតិ ជាច្រើនមុខ របស់កសិករ អ្នកស្រុក ខេត្តសៀមរាប កំពុងប្រមូលផល បន្លែ ជាច្រើនប្រភេទ យកទៅលក់ ទីផ្សារ ព្រោះតម្រូវការទីផ្សារក្នុងស្រុក១ថ្ងៃយ៉ាងចិតណាស់ឲ្យបាន១០០ទៅ២០០គីឡូក្រាម រកប្រាក់ចំណូលជាមធ្យម២០ម៉ឺនរៀលទៅ៣០ម៉ឺនរៀល ក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ។

កសិករ លោកចៅ មាន រស់នៅក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឲ្យដឹងថា៖ លោកបានចាប់យកមុខរបរកសិកម្ម រយៈពេលជាច្រើនឆ្នាំណាស់មកហើយ ដោយមានការដាំបន្លែចម្រុះជាច្រើនមុខ ទៅតាមការបញ្ជាទិញ និងចិញ្ចឹមមាន់ស្រែ ផ្គត់ផ្គង់តម្រូវការទីផ្សារ ផងដែរ។ បច្ចុប្បន្នលោកកំពុងប្រមូលផលបន្លែ ជាច្រើនមុខ ដូចជា ល្ពៅ ននោង ត្រឡាច និងឃ្លោក ដើម្បីលក់ទៅកាន់ទីផ្សារ។

លោកបន្តថា ក្នុងមួយថ្ងៃលោកអាចរកប្រាក់ចំណូលបានជាមធ្យម២០ម៉ឺនរៀលទៅ៣០ម៉ឺនរៀល ពីមុខរបរនេះ ដោយការលក់ចេញមិនព្រួយបារម្ភរឿងទីផ្សារឡើយ  ព្រោះទីផ្សារដែល លោកលក់ចេញបន្លែទាំងនោះរួមមាន ការលក់ បោះដុំឱ្យម៉ូយ នៅផ្សារសាមគ្គី និងដាក់លក់ខ្លះៗនៅមុខផ្ទះរបស់លោក។

កសិករចៅ មាន បានបន្ដថា តំបន់ដែលលោក រស់នៅមានអំណោយផលល្អក្នុងការដាំដុះបន្លែ ដូច្នេះកសិករភាគច្រើននិយមដាំដុះបន្លែទាំងនោះ ទៅតាមរដូវកាលនីមួយៗ។ ក្នុងនោះបើសិនជាកសិករ ចង់ទទួលបានជោគជ័យ ក្នុងការដាំដុះបន្លែរបស់ខ្លួន ត្រូវតែចេះសង្កេតមើលពីស្ថាន ភាពដីក្នុងតំបន់ ជាពិសេសបច្ចេកទេសក្នុងការដាំដុះ ដោយប្រើប្រាស់ប្រព័ន្ធតំណក់ទឹកដើម្បីភាព ងាយស្រួល ទទួលបានទិន្នផលខ្ពស់។
ធម្មតាយើងចែកបន្លែ មានបន្លែមើមបន្លែស្លឹក និងបន្លែ សន្លឹក ប៉ុន្តែខាងកសិដ្ឋានខ្ញុំបន្លែ បច្ចុប្បន្នខ្ញុំដាំននោង ត្រឡាច ល្ពៅ និងត្រៀម ដាំ
ត្រសក់ និងសណ្តែក រាល់ថ្ងៃខ្ញុំប្រមូលផលមានត្រឡាច ននោង និងល្ពៅ ឃ្លោក បួនមុខ សម្រាប់ននោងខ្ញុំដាំ១៥រង បណ្តោយ៤០ម៉ែត្រ ត្រឡាចដាំ១០រង បណ្តោយ៤០ម៉ែត្រ ឃ្លោក៥រង បណ្តោយ៤០ម៉ែត្រដូចគ្នា ល្ពៅ២០គុណនឹង៣០ម៉ែត្រ និយាយទៅរាល់ថ្ងៃ តែឆ្លាស់គ្នា ឧទាហរណ៍ថា ថ្ងៃនេះយើងប្រមូលផលត្រឡាច ឃ្លោក ស្អែកយើងប្រមូលផលល្ពៅជាមួយននោង មួយថ្ងៃអត់ទៀងជួនកាលបាន២០ម៉ឺន ៣០ម៉ឺន ភាគច្រើនខ្ញុំលក់នៅផ្សារសាមគ្គីបោះដុំ និងលក់រាយតាមភូមិដាក់លក់មុខផ្ទះគាត់មកទិញ ក្នុងមួយថ្ងៃបាន៥ទៅ៦ម៉ឺនដែរ។

សូមបញ្ជាក់ថា លោកចៅ មាន ជាកសិករគំរូមួយរូបក្នុងសហគមន៍ និងជាប្រធានក្រុមផលិត នៃសហគមន៍ចិញ្ចឹមមាន់ត្បែងខាងលិចជោគជ័យ ស្ថិតនៅក្នុងឃុំត្បែង នៃស្រុកបន្ទាយស្រី ខេត្ដ សៀមរាប។ លោកជ្រើសរើសការដាំដុះបន្លែបែបសុវត្ថិភាព ដើម្បីផ្គត់ផ្គង់ នៅតាមសាលារៀន និងទីផ្សារខាងក្រៅ ។ ផែនការបន្តលោកមាន គម្រោងបង្កើនការផលិត នៅក្នុងក្រុមឱ្យបានចំនួនច្រើន ដើម្បីធានាការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ៕ សំរិត 

អត្ថបទដែលជាប់ទាក់ទង