ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សាខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញ អាណត្តិទី៣ លើកទី៣៨ របៀបវារៈចំនួន៩ យកមកពិនិត្យ និងពិភាក្សា

39

ខេត្តព្រះសីហនុ  ៖ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សូ ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក លៀម សុដា អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៣៨ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវិដេអូ Zoom Meeting ពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត ប្រធាន មន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ -អង្គភាព ការិយាល័យចំណុះសាលា ខេត្តព្រះសីហនុ។
កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុលើកទី៣៨ អាណត្តិទី៣ មានរបៀបវារៈចំនួន៩ យកមកពិនិត្យ និងពិភាក្សារួមមាន៖
១-មតិស្វាគមន៍បើកកិច្ចប្រជុំ
២-ពិនិត្យកូរ៉ុម
៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សាខេត្ត
៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៧ របស់ក្រុមប្រឹក្សាខេត្ត
៥-ពិនិត្យ ពិភាក្សានិងអនុម័តរបាយការណ៍ប្រចាំខែកក្កដាឆ្នាំ២០២២ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២០ ខែមិថុនា ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២)
៦-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងប្រតិទិនសម្រាប់ដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) របស់រដ្ឋបាលខេត្តព្រះសីហនុ
៧-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្រ្តីរាជការសាលាខេត្ត
៨-ស្តាប់របាយការណ៍របស់គណ:កម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត និងរបាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ
-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ
-គណៈកម្មាធិការលទ្ធកម្ម
-គណៈកម្មាធិការរៀបចំដែនដីនគរូបនីយកម្ម
-ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ
៩-ប្រសាសន៍បូកសរុប៕
ឯកឧត្តម សូ ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានធ្វើការវាយតម្លៃ ចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់មន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក តាមតួនាទី ភារកិច្ចបានល្អប្រសើរ ពិសេសការងារសន្តិសុខសណ្តាប់ ធ្នាប់សាធារណ: ធ្វើឱ្យភ្ញៀវ ទេសចរជាតិ និងអន្តរជាតិមានភាពកក់ក្តៅមកលេងកម្សាន្តខេត្តព្រះសីហនុ នាឱកាសបុណ្យ ជាតិនានា និងថ្ងៃ ឈប់សម្រាកចុងសប្តាហ៍។ ថ្វីត្បិត តែយើងមានមោទនភាពចំពោះការ ងារដែលបានអនុវត្តន៍កន្លងមកទទួលបានលទ្ធផលល្អ យើងត្រូវរួមគ្នាបន្តអនុវត្តន៍សកម្មភាព ការងារបម្រើឱ្យវិស័យទេសចរណ៍ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ បន្ថែមទៀត ស្របតាមគោលនយោ បាយចតុកោណរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង