ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ចេញលិខិតរំលែកទុក្ខគោរពជូន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ

357

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញចេញលិខិតរំលែកទុក្ខគោរពជូន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសពមហាឧបាសិកា កុសលចិត្តពុទ្ធសាសនូបត្ថម្ភក៍ ពោន យុត។

ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានក្តីរន្ធត់ចិត្តឥតឧបមា និងមានសេចក្តីក្រៀមកំ ជាពន់ពេក រកអ្វីប្រៀបផ្ទឹមពុំបាន ដោយបានទទួលដំណឹងថា មហាឧបាសិកា កុសលចិត្តពុទ្ធសាសនូបត្ថម្ភក៍ ពោន យុត ត្រូវជាម្តាយក្មេករបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលអនិច្ចកម្មកាលពីថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០៩:១៥ នាទីព្រឹក ក្នុងជន្មាយុ ៩២ ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់ មហាឧបាសិកា កុសលចិត្តពុទ្ធសាសនូបត្ថម្ភកៈ ពេន យុគ គឺជាការបាត់បង់ដ៏ធំធេងនូវម្ដាយ ម្តាយក្មេក ជីដូន ជីទូត និងជាការបាត់បង់នូវញាតិមិត្តដ៏ឧត្ដុង្គឧត្តម ប្រកបទៅដោយព្រហ្មវិហារធម៌ សប្បុរសធម៌ និង ការសណ្ដោសប្រោសប្រណី គួរជាទីគោរពនិងជាទីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់បងប្អូនកូនក្មួយ ចៅ១ ព្រមទាំង ក្រុមគ្រួសារនៃសពទាំងមូល ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនូបត្ថម្ភក៍ដ៏ឧត្តមមួយរូប ដែលស្ទើរពេញមួយជីវិត បានរួមចំណែកផ្សារភ្ជាប់នឹងវិស័យព្រះពុទ្ធសាសនា គួរឱ្យកោតសរសើរយ៉ាងក្រៃលែង។

ស្ថិតក្នុងសមានទុក្ខ វិយោគសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក រកអ្វីប្រៀបផ្ទឹមពុំបាននោះ ខ្ញុំសូម សម្តែងនូវការរំលែកមរណទុក្ខយ៉ាងជ្រាលជ្រៅ ពោរពេញដោយក្តីសោកសៅជាមួយ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព និងសូមយកឱកាសនេះ ឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសិកា កុសល ចិត្តពុទ្ធសាសនូបត្ថម្ភក៍ ទោន យុត សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់១ជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព មេត្តាទទួលនូវមនោសញ្ចេតនា រំលែកទុក្ខដោយក្តីក្រៀមក្រំបំផុតពីខ្ញុំ។

អត្ថបទដែលជាប់ទាក់ទង