ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងឆ្នាំ២០២២នេះ ការផ្គត់ផ្គង់អគ្គិសនី បានគ្របដណ្តប់ចំនួន១៣ ៩២៣ភូមិ ស្មើនឹង ៩៨,២៧%

30

 

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ក្នុងឆ្នាំ២០២២នេះ ការផ្គត់ផ្គង់អគ្គិសនីបានគ្របដណ្តប់ចំនួន១៣ ៩២៣ភូមិ ស្មើនឹង ៩៨,២៧% មានការកើនឡើងបើធៀបនឹងឆ្នាំ២០១៨ មានត្រឹមតែ ១២ ៣០៥ភូមិ ស្មើនឹង ៨៦,៨៥%។ នេះបើតាមរបាយការណ៍ ក្នុងសេចក្ដីប្រកាសព័ត៌មាន លើលទ្ធផលនៃសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងរ៉ែ និងថាមពល”ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។

ប្រភពដដែលបានបន្តថា ចំពោះការ ផ្គត់ផ្គង់បណ្តាញអគ្គិសនីមិនទាន់ទៅដល់មានចំនួន ២៤៥ភូមិស្មើនឹង ១,៧៣% ដែលជាភូមិដាច់ស្រយាល គ្មានផ្លូវធ្វើដំណើរ ជាតំបន់កោះ ភូមិបណ្ដែតទឹក និងជាតំបន់លិចទឹកនោរដូវវស្សា។ ក្នុងនោះ រាជរដ្ឋាភិបាល បានផ្ដល់ការផ្គត់ផ្គង់បណ្ដាញអគ្គិសនីបណ្តោះអាសន្ន ដោយផ្តល់ប្រព័ន្ធពន្លឺព្រះអាទិត្យ នៅតាមខ្នងផ្ទះ(សូឡា), កម្មវិធីគាំពារសង្គមរបស់មូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ និងប្រើប្រាស់ អាគុយដែលមានកន្លែងសាកអាគុយរួមនៅក្នុងតាមបណ្តាភូមិ៕

អត្ថបទដែលជាប់ទាក់ទង