ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆែកឆេរកន្លែងទទួលបញ្ចាំ ដោយខុសច្បាប់ រកឃើញម៉ូតូ ចំនួន៣៣គ្រឿង នៅក្រុងក្រចេះ

94

 

ខេត្តក្រចេះ ៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ក្រោមការចង្អុលបង្ហាញពីឧត្តមសេនីយ៍ស្នងការ, គណ:បញ្ជាការឯកភាពក្រុង និង ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ បានចុះឆែកឆេរលំនៅដ្ឋាន១កន្លែង ស្ថិតនៅភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ពាក់ព័ន្ធការទទួលបញ្ចាំ ដោយខុសច្បាប់ (គ្មានលិខិតអនុញ្ញាត) និង ឆែកឆេររកឃើញម៉ូតូ ចំនួន៣៣គ្រឿង សមត្ថកិច្ចយើងបានដកហូតម៉ូតូរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណៈជន សូមពិនិត្យមើលភិនភាគម៉ូតូដែរមានក្នុងឯកសារខាងលើ និង ទំនាក់ទំនងមក អធិការដ្ឋាននគរបាលក្រុងក្រចេះ ។

សូមបញ្ជាក់:សូមភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធមកជាមួយផង។

អត្ថបទដែលជាប់ទាក់ទង