ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោកឧបត្ថម្ភអំណោយ លើកទឹកចិត្តដល់ កម្លាំងសណ្ដាប់ធ្នាប់សាលាខណ្ឌ និងភ្នាក់ងារអនាម័យ ចំនួន ៧០នាក់

77

 

ភ្នំពេញ៖នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌទួលគោក បានធ្វើពិធីសំណេះសំណាល និងចែកអំណោយលើកទឹកចិត្តដល់ កម្លាំងសណ្ដាប់ធ្នាប់សាលាខណ្ឌ និងភ្នាក់ងារអនាម័យ សរុបចំនួន ៧០ នាក់ ក្រោមអធិបតីភាព លោក ជា ពិសី អភិបាលខណ្ឌទួលគោក ដោយមានការចូលរួមពី លោកអភិបាលរងខណ្ឌ លោកនាយករងរដ្ឋបាលខណ្ឌ លោក លោកស្រីប្រធាន -អនុប្រធានការិយាល័យនៃ រចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ ។

ក្នុងឱកាសនេះ លោកអភិបាលខណ្ឌទួលគោក បានលើកឡើងថា កម្លាំងទាំងអស់ ត្រូវតែពង្រឹងវិន័យ និង របៀបរបបការងារ ការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណ: ជូនបងប្អូនប្រជាពលរដ្ឋ តាមមូលដ្ឋាន អោយបានល្អបន្ថែមទៀត។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានឧបត្ថម្ភអំណោយលើកទឹកចិត្តដល់ កម្លាំងសណ្ដាប់ធ្នាប់សាលាខណ្ឌ និងភ្នាក់ងារអនាម័យ ចំនួន ៧០នាក់ ដែលបាននិងកំពុងខិតខំអនុវត្តតួនាទី និងភារកិច្ច យ៉ាងសកម្ម ដោយក្នុងម្នាក់ៗ ទទួលបាន ៖ អង្ករ ២៥ គីឡូក្រាម ឯកសណ្ឋាន ០២ ឈុត និងថវិកាចំនួន ២០,០០០រៀល ដែលសរុបទាំងអស់ មាន អង្ករ ១,៧៥០គីឡូក្រាម , ឯកសណ្ឋាន ១៤០ឈុត និងថវិកាចំនួន ១,៤០០,០០០រៀល៕

អត្ថបទដែលជាប់ទាក់ទង