ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌកំបូល នាំយកសម្ភារៈសំណង់ មានស៊ីម៉ង់ត៌ ៤តោន កំទេចថ្ម ១៤ ម៉ែត្រគីប ប្រគេនព្រះចៅអធិការវត្តតាំងរនាម សម្រាប់ស្ថាបនា សមិទ្ធិផលនានានៅក្នុងវត្តតាំងរនាម

133

 

ភ្នំពេញ៖ជាការឆ្លើយតបតាមសំណើរ-សំណូមពរដោយផ្ទាល់របស់តំណាងគណៈកម្មការអាចារ្យវត្ត តាំងរនាម ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌកំបូល អាណត្តិទី៣ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ។

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានដឹកនាំមន្ត្រីសាលាខណ្ឌ សង្កាត់ ភូមិ នាំយកសម្ភារៈសំណង់មានស៊ីម៉ង់ត៌ ២តោន កំទេចថ្ម ១៤ ម៉ែត្រគីប ក្នុងនោះស៊ីម៉ង់តិ៍ចំនួន២តោនទៀត ដែលជាសទ្ធាដ៏ថ្លៃថ្លារបស់លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌកំបូល បានប្រគេនព្រះចៅអធិការវត្តតាំងរនាម សម្រាប់ស្ថាបនាសមិទ្ធិផលនានានៅក្នុងវត្តអារាម សំដៅកែលម្អរ និងលើកកម្ពស់សោភ័ណភាពក្នុងបរិវេណវត្តអារាម ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យកាន់តែមានភាពរីកចម្រើនស្របតាមការរីកចម្រើននៃវិស័យអាណាចក្រ៕

អត្ថបទដែលជាប់ទាក់ទង