ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ ផ្លូវស្ពាន តាម បណ្តាល ស្រុកកោះញែកខេត្ដមណ្ឌលគិរី រងផលប៉ះពាល់ ហេដ្ឋារចនាសម្ព័ន្ធជាច្រើន អាជ្ញាធរត្រៀមជួយសង្គ្រោះរួចរាល់

64

 

មណ្ឌលគិរី ៖ អាជ្ញាធរខេត្តមណ្ឌលគិរី បាន ត្រៀមរួច ស្រេចនៅទីទួលសុវត្ថិភាព និង មធ្យោបាយ សម្រាប់ ជួយ សង្គ្រោះ បន្ទាន់ ដល់ ប្រជាពលរដ្ឋ ដែល រង គ្រោះ ដោយសារ ទឹកជំនន់បន្ទាប់ពី ភ្លៀង ធ្លាក់ ខ្លាំង ជា បន្តបន្ទាប់ រយៈពេល កន្លង មកនេះ នៅ តាម បណ្តា ឃុំ មួយចំនួនក្នុងស្រុក កោះ ញែក ដើម្បីត្រៀមកម្លាំងការពារទុកជា មុន នូវ គ្រោះ មហន្តរាយ នានា ដែល អាច កើតឡើង នៅ តំបន់ ដែល ប្រឈម នឹង ជំនន់ ទឹកភ្លៀង ដោយ ជាយថាហេតុ ។

លោក ឈឹ ម កាន អភិបាលខេត្ត ស្តីទី បាន ឲ្យ ដឹង ថា ដោយ មានការ យកចិត្តទុកដាក់ ពី សំណាក់ លោក ថង សាវុន អភិបាលខេត្ត មណ្ឌលគិរី ដើម្បីត្រៀម បង្ការ និង ដោះស្រាយ ឱ្យ បាន ទាន់ ពេលវេលា ក្នុង ករណី មាន គ្រោះ ជំនន់ ទឹកភ្លៀង ដូច្នេះ ក្រុមការងារ ចុះ ត្រួតពិនិត្យ ពី ស្ថានភាព ទឹក និង ការ ខូចខាត នូវ ហេដ្ឋារចនាសម្ព័ន្ធ ដោយសារ ជំនន់ ទឹកភ្លៀង និង ត្រៀម បង្ការ នូវ មធ្យោបាយ នានា សម្រាប់ ឲ្យ ប្រជាពលរដ្ឋ ធ្វើ ដំណើរ ទៅ មក បាន ។

លោក បានបញ្ជាក់ថា ក្នុងស្ថានភាព ភ្លៀង ធ្លាក់ ជាប់ៗ គ្នានៅខេត្តមណ្ឌលគិរី រហូត មក ដល់ ពេលនេះ បាន រង ផល ប៉ះពាល់ ផ្លូវ ស្ពាន នៅ តាម បណ្តា ឃុំ ក្នុងស្រុក កោះ ញែក តែ មិន បណ្តាល ឲ្យ បាត់បង់ ដល់ អាយុជីវិត និង មិន មានការ ខូចខាត ដល់ លំនៅ ដ្ឋា ន រួម ទាំង ដំណាំ ប្រជាពលរដ្ឋ ធ្ងន់ធ្ងរ នោះ ទេ ។

លោកបន្ថែមថា ក្នុងការចុះ ពិនិត្យ ស្ថានភាពទឹកនេះ អាជ្ញាធរ ខេត្ត និង ស្រុក ក៏ បាន ដាក់ កម្លាំង ការពារ ត្រៀម ទូក ចំនួន ២ គ្រឿង សម្រាប់ ចម្លង ប្រជាពលរដ្ឋ ធ្វើ ដំណើរ ទៅ មក នៅ ឃុំ ណ ង ឃី លឹ ក ។ ម្យ៉ាងទៀតក៏សូម ឲ្យប្រជាពលរដ្ឋទាំងអស់ ជា ពិសេស ប្រជាពលរដ្ឋ ដែល រស់នៅ តាម ដង ទន្លេស្រែពក និង អូរច្បារត្រូវមានការ ប្រុង ប្រយ័ត្ន ខ្ពស់ចំពោះស្ថានភាពទឹកនេះ ផង ដែរ ។
ចំណែក តាម របាយការណ៍ របស់ លោក ឌឹ ម នី អភិបាលស្រុកកោះញែកក៏ បានឱ្យ ដឹង ដែរ ថា បន្ទាប់ ពី មាន ភ្លៀង ធ្លាក់ ផ្ទួន ៗ ចាប់ពី ថ្ងៃ ទី០៥ ខែសីហា រហូត ដល់ ថ្ងៃ ទី ១០ ខែសីហា ឆ្នាំ ២០២២ បាន ធ្វើ ឲ្យ មាន ជំនន់ ទឹកភ្លៀង ជន់ លិច ហេដ្ឋារចនាសម្ព័ន្ធ តាម បណ្តា ឃុំ ក្នុងស្រុក កោះ ញែក រួម មាន ៖ទី ១-ឃុំ ណ ង ឃី លឹ ក ស្រុត បាក ក្បាលស្ពាន អូរ ជី មៀត ១ កន្លែង ប្រវែង ២០ ម៉ែត្រ និង លិច ផ្លូវ ១ កន្លែង ចំណុច ក្បែរ អូរ ជី មាត ផ្លូវ ទៅ កោះ ម្យើ ល ប្រវែង ១០០ ម៉ែត្រ បច្ចុប្បន្ន រដ្ឋបាល ស្រុក បាន ដាក់ ទូក ២ គ្រឿង សម្រាប់ ចម្លង ប្រជា ព រដ្ឋ ។

ទី ២-នៅឃុំរ យ៉លិចផ្លូវលំ ១កន្លែង ចំណុច ស្ពានរវ៉ាក់ផ្លូវទៅ ស្រែជ្រៃប្រវែង៥០ ម៉ែត្រ ។ ទី ៣-នៅ ឃុំ សុខសាន្ត លិច ផ្លូវលំ ១ កន្លែង ចំណុច សែន ធំ ផ្លូវ ទៅ ស្រែ ថាស ប្រវែង ៥០ ម៉ែត្រ ។ ទី៤-ភូមិ ស្រែហ៊ុយ លិច ផ្លូវលំ ១ កន្លែង ចំណុច ថង ប៉ា ង ប្រវែង ៥០ ម៉ែត្រ ៕

អត្ថបទដែលជាប់ទាក់ទង