ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុនពេលចេញទៅហាត់ នៅចិន កីឡារាំបង្កើនការហ្វឹកហាត់ កាន់តែខ្លាំង

146

ភ្នំពេញ៖ពេលនេះសហព័ន្ធកីឡារាំកម្ពុជាកំពុងតែបង្កើនពេលវេលាហ្វឹកហាត់ដើម្បីតម្រង់ទិសធ្វើយ៉ាងណាស្វែងរកមេដាយមាសឲ្យបានយ៉ាងហោចចំនួន១សម្រាប់ស៊ីហ្គេម២០២៣ តាមគោលការណ៍ដែលបានកំណត់របស់រាជរដ្ឋាភិបាលកម្ពុជា និង CAMSOC។
សហព័ន្ធកីឡារាំ បានដាក់គោលដៅ និងយុទ្ធសាស្ត្រ ដើម្បីដណ្ដើមមេដាយមាស សម្រាប់ស៊ីហ្គេម២០២៣នេះ។ យ៉ាងហោចណាស់ក៏ត្រូវតែយកឲ្យបានមេដាយមាស១ដែរ តាមគោលការណ៍របស់រាជរដ្ឋាភិបាល។

គោលដៅមួយនេះសហព័ន្ធសង្ឃឹមថានឹងសម្រេចបានដោយសារតែសហព័ន្ធកីឡារាំអាស៊ីនិងសហព័ន្ធកីឡារាំចិនបានយល់ព្រមជួយក្នុងការឧបត្ថម្ភនិងស្វែងរកគ្រូបង្វឹកកម្រិតខ្ពស់ល្អៗនៅចិនមកបង្វឹកកីឡាករ-កីឡាការិនីកម្ពុជាក្នុងអំឡុងពេលដែលពួកគេចេញទៅហាត់នៅចិន និងក្រោយពេលហាត់ចប់នៅចិន ត្រឡប់មកដល់ខ្មែរយើងវិញ សហព័ន្ធនឹងស្នើទៅកាន់ CAMSOCដើម្បីនាំយកគ្រូបង្វឹកកម្រិតខ្ពស់ពីតំបន់អឺរ៉ុបមកបន្ថែមទៀតហាត់រហូតដល់ឆ្នាំ២០២៣តែម្ដង។

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជាបានឲ្យដឹងថា បច្ចុប្បន្ន កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាកំពុងមានការមមាញឹកក្នុងការហ្វឹកហាត់ដោយក្នុង
មួយថ្ងៃធ្វើការហ្វឹកហាត់ចំនួន២ពេលគឺពេលព្រឹកនិងពេលល្ងាច។បច្ចុប្បន្នសហព័ន្ធមានកីឡាករជម្រើសជាតិចំនួន៥គូ គឺបុរស ៥នាក់ និងនារីចំនួន ៥នាក់។

សូមបញ្ជាក់ថាស៊ីហ្គេម ឆ្នាំ២០២២ នៅប្រទេសវៀតណាម កាលពីពេលថ្មីៗនេះកីឡារាំ
កម្ពុជាមិនបានទទួលមេដាយឡើយពោលគឺបានលេខ៤លេខ៥និងលេខ៦។បើតាមការមើលឃើញរបស់សហព័ន្ធការមិនអាចសម្រេចបាននូវមេដាយគឺមកពីការខ្វះបទពិសោធន៍ក្នុងការប្រកួត ព្រោះកីឡាករកម្ពុជា នៅក្មេងខ្ចីនៅឡើយ ដោយទើបតែហាត់បានចំនួន២ឆ្នាំប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង