ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បំផ្ទុះ​ដ៏​ធំ​មួយ​ វាយប្រហារ​លើ​វិហារ​អី​ស្លា​ម​នៅ​ទីក្រុង​ Kabul​ ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ និង​រង​របួស​ជា​ច្រើន​នាក់​

159

KABUL ៖ សារព័ត៌មានReuters បានចេញផ្សាយថា​ សាក្សី​ និង​នគរបាល​បាន​និយាយ​ថា​ កាលពី​ល្ងាច​ថ្ងៃ​ពុធ​ មានការ​បំផ្ទុះ​ដ៏​ធំ​មួយ​បាន​វាយប្រហារ​លើ​វិហារ​អី​ស្លា​ម​មួយ​ក្នុង​ទីក្រុង​ Kabul​ អំឡុង​ពេល​អធិស្ឋាន​ ដោយ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ និង​រង​របួស​ជា​ច្រើន​នាក់​ ។​

​នគរបាល​បាន​និយាយ​ថា​ មាន​មនុស្ស​ស្លាប់​ និង​រង​របួស​មួយ​ចំនួន​ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​ចំនួន​នោះ​ទេ​ ។​ មន្ត្រី​ស៊ើបការណ៍​សម្ងាត់​តា​លី​បង់​ម្នាក់​បាន​ប្រាប់​អ្នក​សារព័ត៌មាន​រ៉​យ​ទ័​រថា​ មនុស្ស​ចំនួន​ ៣៥​នាក់​ប្រហែលជា​ស្លាប់​ ឬ​រង​របួស​ ហើយ​ចំនួន​នោះ​អាច​កើនឡើង​បន្ថែម​ទៀត​ផង​ដែរ​។​ សារព័ត៌មាន​ Al​ Jazeera​ បាន​ដកស្រង់​សម្តី​មន្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ដែល​បាន​បញ្ជាក់​ថា​ មាន​មនុស្ស​ចំនួន​ ២០​នាក់​បាន​ស្លាប់​។​

​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់​នៃ​ទីក្រុង​ Kabul​ បាន​និយាយ​នៅ​លើ​បណ្តាញ​សង្គម​ Twitter​  ថា​ ពួក​គេ​បាន​ទទួល​អ្នកជំងឺ​ចំនួន​ ២៧​នាក់​ ដែល​រង​របួស​នៅ​ក្នុង​ការ​បំផ្ទុះ​នេះ​ រួម​ទាំង​កុមារ​អាយុ​ ០៧​ឆ្នាំ​ម្នាក់​ផង​ដែរ​។​

​សាក្សី​បាន​ប្រាប់​អ្នក​សារព័ត៌មាន​រ៉​យ​ទ័​រថា​ ការ​បំផ្ទុះ​ដ៏​ខ្លាំង​នេះ​ត្រូវ​បាន​កើតឡើង​នៅ​ក្នុង​សង្កាត់​ភាគ​ខាងជើង​ទីក្រុង​ Kabul​ ដោយ​បាន​បំបែក​បង្អួច​នៅ​ក្នុង​អគារ​ដែល​ស្ថិត​នៅ​ក្បែរ​នោះ​។​ ហើយ​រថយន្ត​សង្គ្រោះ​បាន​ទៅ​កាន់​កន្លែង​កើតហេតុ​ជា​បន្ទាន់​ដើម្បី​ជួយ​សង្គ្រោះ​ ៕

អត្ថបទដែលជាប់ទាក់ទង