ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកថេង សុថុល អភិបាលខណ្ឌ៧មករា បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ សង្កត់ធ្ងន់លើការងារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន

307

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២០ខែសីហាឆ្នាំ២០២២នេះនៅសាលាខណ្ឌ៧មករានៃរាជធានីភ្នំពេញលោកថេង សុថុល អភិបាលខណ្ឌ៧មករាថ្មីបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌដោយមិននៅបង្អង់យូរឡើយពោលគឺក្រោយពីប្រកាសផ្ទេរភារកិច្ចពីអភិបាលខណ្ឌចំការមនទៅជាអភិបាលខណ្ឌ៧មករាជាផ្លូវការបានមួយថ្ងៃគឺនៅថ្ងៃទី២០ខែសីហានេះដោយបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌដោយសង្កត់ធ្ងន់ទៅលើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវនិងដងវិថីក្នុងមូលដ្ឋានខណ្ឌ៧មករានៃរាជធានីភ្នំពេញនិងបោសសម្អាត់បង្រ្កាប់រាល់បនល្បែងសុីសងគ្រប់ប្រភេទផងដែរប្រសិនជាមានបើកលេងល្បែងសុីសងជាអំពើខុសច្បាប់ក្នុងមូលដ្ឋាន។

លោកថេង សុថុល អភិបាលខណ្ឌ៧មករាថ្មីធ្វើជាអធិបតីក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌនិងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ៧មករា ដោយមានការចូលរួមពីអស់លោក -លោកស្រីជាអភិបាលរងខណ្ឌ ៧មករា.លោកអធិការនគរបាលខណ្ឌ .លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ .គណនាយក រដ្ឋបាលខណ្ឌ៧មករា.លោក -លោកស្រីប្រធានការិយាល័យទាំង១១ .លោក.លោកស្រីចៅសង្កាត់ទាំង៨ សង្កាត់ក្នុងមូលដ្ឋានខណ្ឌ៧មករា .លោកនាយប៉ុស្ត៍នគរបាលរដ្ឋបាលទាំង៨ .លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចតុមុខ .លោកប្រធានគណៈកម្មការផ្សារអូឫស្សីផងដែរ។

កិច្ចប្រជុំថ្ងៃនេះដោយផ្ដោតសំខាន់ទៅលើរបៀបវារៈដូចខាងក្រោម៖
ទី១/ ការងាររក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន
ទី២/ បញ្ហាគ្រឿងញៀន និងក្មេងទំនេីង
ទី៣/ ការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងទី៤/ ការងារផ្សេងៗផងដែរ។
ជាមួយគ្នានោះលោកថេង សុថុល អភិបាលខណ្ឌ៧មករាថ្មីបានមានមតិលើកដោយសង្កត់ធ្ងន់ថាដោយស្នើទៅដល់អស់លោក.លោកស្រីដែលមានវត្តមានចូលរួមប្រជុំនៅថ្ងៃនេះត្រូវស្ដាប់អោយបានច្បាស់នូវខ្លឹមសារនៃរបៀបវារៈកិច្ចប្រជុំដោយយកទៅអនុវត្តន៍អោយមានប្រសិទ្ធភាពខ្ពស់នៅតាមអង្គភាពនៃការិយាល័យនិមួយៗនិងតាមបណ្ដាប៉ុស្ដិ៍ប៉ូលិស .អាជ្ញាធរតាមសង្កាត់និមួយៗព្រមទាំងអធិការដ្ឋានប៉ូលិសខណ្ឌនិងប៉េអឹមខណ្ឌផងដែរ។

ហើយលោកអភិបាលខណ្ឌសង្ឃឹមនិងជឿជាក់ទៅលើសមត្ថភាពអស់លោក.លោកស្រីនៃគណៈបញ្ជការឯកភាពខណ្ឌ៧មករាទាំងអស់ពោលគឺចាប់ពីថ្នាក់ខណ្ឌរហូតដល់ថ្នាក់សង្កាត់.ថ្នាក់ប៉ុស្ដិ៍ដោយប្រើកណ្ដាប់ដៃដែកក្នុងការខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនដែលថ្នាក់លើដាក់អោយទទួលបានជោគជ័យផងដែរ។
ចាប់ពីពេលនេះឬថ្ងៃនេះតទៅបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌ៧មករានិងបងប្អូនអាជីវករតាមបណ្ដាផ្សារនិមួយៗក្នុងមូលដ្ឋានខណ្ឌ៧មករាដោយរស់នៅប្រកបដោយភាពកក់ក្ដៅជានិច្ចខណៈពេលថ្នាក់លើផ្ទេភារកិច្ចលោកថេង សុថុល ពីអភិបាលខណ្ឌចំការមនមកធ្វើជាអភិបាលខណ្ឌ៧មករានៅពេលនេះហើយលោកអភិបាលខណ្ឌ៧មករាថ្មីគឺលោកថេង សុថុលពោរពេញទៅដោយបទពិសោធន៍ការងារខ្ពស់ក្នុងការដឹកនាំការងារនៅថ្នាក់មូលដ្ឋានហើយក្នុងនោះសូមអោយបងប្អូនប្រជាពលរដ្ឋចូលរួមសហការណ៍ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង