ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកវគ្គបណ្ដុះបណ្ដាលជំនាញ អុ៑តសក់និងសំអាងការ ដល់សិក្ខាកាមជាយុវតី ដែលមកពីគ្រួសារជួបការខ្វះខាត ផ្នែកជីវភាពក្នុងភូមិរលាំង និងចែកអំណោយប្រជាពលរដ្ឋចំនួន៥០គ្រួសារ

136

 

កំពង់ឆ្នាំង៖នៅឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដមឈឹម សៅគីប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងរួមជាមួយឯកឧត្ដម លោក លោកស្រីក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងបានអញ្ជើញចូលរួមបើកវគ្គបណ្ដុះបណ្ដាលជំនាញអុ៑តសក់និងសំអាងការដល់សិក្ខាកាមជាយុវតីដែលមកពីគ្រួសារជួបការខ្វះខាតផ្នែកជីវភាពក្នុងភូមិរលាំងដែលបង្រៀនផ្ទាល់ដោយអ្នកស្រីម្ចាស់សំអាងការនិងសាឡនក្នុងភូមិនេះតែម្ដង ក្នុងគោលបំណងបង្កើតអាជីពជំនាញពិតប្រាកដដើម្បីបង្កើនចំណូលទ្រទ្រង់ជីវភាពគ្រួសាររស់នៅប្រចាំថ្ងៃ។

ក្នុងពិធីនេះដែរក្រុមការងារក៏បាននាំអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហុ៑ន សែនទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៥០គ្រួសារដែលជួបការលំបាកខ្វះខាតដោយក្នុងមួយគ្រួសារទទួលបានថ្នាំពេទ្យ ជែលលៀងដៃ សារ៉ុង មី និងថវិការមួយចំនួន។

នៅថ្ងៃដដែលនេះបន្តមកក្រុមការងារបានចុះទៅពិនិត្យផ្ទះបងប្អូនពលរដ្ឋដែលទ្រុតទ្រោមត្រូវជួសជុលជូនគាត់ឡើងវិញ និងបន្តទៅពិនិត្យកន្លែងសាលាបុណ្យភូមិនិងធ្វើរបងដើម្បីធ្វើបុណ្យឆ្លងនៅពេលខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង