ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមនថ្មី បើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ស្ដីពីការងារសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានខណ្ឌចំការមន

375

 

ភ្នំពេញ៖នៅសាលាខណ្ឌចំការមននៃរាជធានីភ្នំពេញដោយកាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះបានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដោយស្ដីពីការងារការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវនិងតាមដងវិថីក្នុងមូលដ្ឋានអោយបានល្អប្រសើ។ កិច្ចប្រជុំគណៈបញ្ជាការឯកខណ្ឌចំការមននាថ្ងៃនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមនថ្មីនិងដោយមានការចូលរួមពីអស់លោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោកប្រធានយោធាភូមិភាគពិសេសប្រចាំខណ្ឌ, លោកប្រធានផ្សារទាំង០២, លោក-លោកស្រីប្រធានការិយាល័យ-អង្គភាពចំណុះរដ្ឋបាលខណ្ឌ, លោកចៅសង្កាត់ទាំង០៥, លោកប្រធានសណ្ដាប់ធ្នាប់ខណ្ឌ និង មន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

គួបញ្ជាក់ផងដែរថាលោកកៀង ល័ក្ស អតីតភាពគឺជាប្រធានផ្សារអូឫស្សីហើយក្រោយមកផ្ទេរភារកិច្ចពីប្រធានផ្សារអូឫស្សីមកជាអភិបាលរងខណ្ឌ៧មករា ក្រោយមកទៀតផ្ទេរពីអភិបាលរងខណ្ឌ៧មករាទៅជាអភិបាលរងខណ្ឌកំបូលនិងពេលនេះថ្នាក់លើបានផ្ទេរភារកិច្ចពីអភិបាលរងខណ្ឌកំបូលមកធ្វើជាអភិបាលខណ្ឌចំការមននៃរាជធានីភ្នំពេញ។ដូចនេះលោកអភិបាលខណ្ឌចំការមនថ្មីកៀង ល័ក្សគឺពោរពេញទៅដោយបទពិសោធន៍ការងារខ្ពស់ក្នុងការដឹកនាំការងារនៅថ្នាក់មូលដ្ឋានផងដែរ។

ជាមួយគ្នានោះលោកប្រធាន និង អនុប្រធានផ្សារទួលទំពូងក៏បានយកកន្រ្តក់ផ្កានិងបាច់ផ្កាទៅជូនដល់លោកអភិបាលខណ្ឌចំការមថ្មីដល់សាលាខណ្ឌចំការមននៅឯតំបន់កោះពេជ្រនោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង