ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីណែនាំ អោយមន្ត្រីជំនាញ និងអាជ្ញាធរដែលដី រៀបចំសណ្តាប់ធ្នាប់ សាធារណៈនិងជួសជុលមើលថែផ្លូវ

240

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានធ្វើការណែនាំអោយមន្ត្រីជំនាញនិងអាជ្ញាធរដែលដី រៀបចំសណ្តាប់ធ្នាប់សាធារណៈនិងជួសជុលមើលថែផ្លូវអោយបានល្អ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរបានស្រួល។
ការណែនាំបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៩សីហា២០២២នេះ ខណៈលោកដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែលដី ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនិងមើលការជួសជុលផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់សង្រែលើនិងអង្រែក្រោមខណ្ឌមានន័យ។

ក្នុងឱកាសនោះ លោកឃួង ស្រេង បានជម្រុញអោយមន្ត្រីជំនាញ់ និងអាជ្ញាធរខណ្ឌមានន័យ ជួសជុល ក្រលុកសំបុកមាន់ រៀបចំសណ្តាប់ធ្នាក់អោយបានល្អប្រសើរ ពិសេសកុំមានការលក់ដូររំលោភ យកចិញ្ចើមផ្លូវសាធារណៈ។

គួរបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបិទកំណាត់មហាវិថីសម្តេចតេជោ ហ៊ុន សែន ហៅ (ផ្លូវ៦០ម៉ែត្រ) នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក្នុងរយៈពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ សីហា ឆ្នាំ២០២២ ដើម្បីរៀបចំពិធីបើកការដ្ឋាន សាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសម្ដេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្សជាមួយនឹងវិថី កងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) និងសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី ជាមួយនឹងមហាវិថីសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំបុល (ផ្លូវលេខ២០០៤) ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បច្ចុប្បន្ននេះនៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៧ កន្លែង នោះគឺស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ ស្ពានអាកាសចោមចៅ ស្ពានអាកាសផ្លូវជាតិលេខ៥ គីឡូម៉ែត្រលេខ៦ ដែលកំពុងមមាញឹកក្នុងការសាងសង់ហើយនៅពេលស្ពានអាកាស២នេះរួចរាល់ រាជធានីភ្នំពេញនឹងមានស្ពានអាកាសចំនួន០៩ ដើម្បីសម្រួលការកកស្ទះចរាចរជូនប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង