ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌឫស្សីកែវ ចុះត្រួតពិនិត្យការជួសជុលផ្លូវលេខ១០៧R ក្រុមទី១-៧-៨-៩-១០-១១-១២ សង្កាត់ទួលសង្កែទី១

95

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ លោកស្រីចៅសង្កាត់ទួលសង្កែទី១ និងក្រុមប្រឹក្សាសង្កាត់ មេភូមិរងភូមិទួលសំពៅ បានចូលរួមអមដំណើរលោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ រួមជាមួយប្រធានការិយាល័យសាធារណកាខណ្ឌ ដើម្បីចុះត្រួតពិនិត្យការជួសជុលផ្លូវលេខ១០៧R ក្រុមទី១-៧-៨-៩-១០-១១-១២ ភូមិទួលសំពៅ ដែលមានការបះពាល់ចំណែកខ្លះៗនៃរបងផ្ទះនិងឃ្លាំងប្រជាពលរដ្ឋអមសងខាងផ្លូវនោះ ។

បន្ទាប់មកបានបន្តចុះពិនិត្យប្រព័ន្ធលូ រឺហ្គា និងប្រឡាយអូរអង្កាម ស្ថិតនៅច្រកផ្លូវលំ ហៅផ្លូវកាប់ជ្រូក ក្នុងក្រុមទី២-៣-៤ ភូមិទួលសំពៅ សម្រាប់ការងារបរិស្ថាន ការស្តារលូរឺហ្គា-អូរនេះ លោកអភិបាលខណ្ឌ បានផ្តល់អនុសាសន៍ជូនសង្កាត់និងភូមិ ចាត់តាំងកម្លាំងប្រជាការពារចុះកាប់ស្ការព្រៃនិងដើមឈើដុះជាប់អូរអង្កាមនេះចេញ ងាយឲ្យក្រុមហ៊ុនស្តារអូរនេះ ដើម្បីឲ្យទឹកហូរលឿននិងពិនិត្យស្ថានភាពបានល្អ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នេះដែរ ៕

អត្ថបទដែលជាប់ទាក់ទង