ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ហ៊ុន ម៉ាណែត ប្រកាសចែកជូនសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន »

151

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ តាមរយៈ Facebook Page ផ្លូវការផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ាណែត បានប្រកាសចែកជូនសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន » ដោយឥតគិតថ្លៃ ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ដោយមានសំណូមពរច្រើនពីបងប្អូន លើសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន » លោកបានប្រគល់ភារកិច្ចអោយ ក្រុមការងាររបស់លោក ត្រៀមទទួលរៀបចំចាត់ចែងសៀវភៅ ជូនដល់បងប្អូនដែលមាន
បំណងចង់បានសៀវភៅនេះទៅអាន»។

ដោយសៀវភៅនេះ និពន្ធដោយ ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានជើងចាស់។

ដើម្បីទទួលបានសៀវភៅដោយឥតគិត
ថ្លៃសូមបងប្អូនទំនាក់ទំនងទៅក្រុមការងារតាមរយៈ៖ទូរស័ព្ទលេខ ០១០ ៤០០ ១៣៦ និង ០៨៥ ៥២២ ១៤០ ឬ តាមហ្វេសប៊ុក ផេក Hun Manet – C.O.Army (Page Link: https://m.facebook.com/hunmanetcoarmycambodia/)ជាដើម៕

អត្ថបទដែលជាប់ទាក់ទង