ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលរាជធានីភ្នំពេញ ចេញសេចក្ដីសម្រេច តែងតាំងប្រធាន អនុប្រធានផ្សារអូរឫស្សីថ្មីជាផ្លូវការ

101

ភ្នំពេញ៖បន្ទាប់ពីលោកអភិបាលរាជធានីភ្នំពេញឃួង ស្រេង ចេញសេចក្ដីសម្រេចប្រកាសតែងតាំងប្រធាន .អនុប្រធានផ្សារអូរឫស្សីថ្មីនិងគណៈកម្មការផ្សារជាផ្លូវការរួចមកគឺនៅថ្ងៃទី២៩ខែសីហាឆ្នាំ២០២២នេះ
រដ្ឋបាលខណ្ឌ៧មករា បានរៀបចំពិធីប្រកាសចូលកាន់តំណែង ប្រធាន-អនុប្រធាន និង សមាជិក គណៈកម្មាធិការគ្រប់គ្រងផ្សារអូឬស្សីថ្មីជាផ្លូវការផងដែរ។

ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាព លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និង ដោយមានការចូលរួមពីសំណាក់អស់.លោក-លោកស្រីអភិបាលរងខណ្ឌ៧មករា.គណៈនាយក លោក-លោកស្រីប្រធាការិយាល័យទាំង១១ នៃរដ្ឋបាលខណ្ឌ៧មករានិងលោក-លោកស្រីចៅសង្កាត់ទាំង៨ដង្កាត់ផងដែរ។

ក្នុងពិធីប្រកាសតែងតាំងប្រធាន .អនុប្រធានផ្សារអូរឫស្សីថ្មីនាឱកាសនោះលោកថេង សុថុល អភិបាលខណ្ឌ៧មករាបានមានមតិលើកឡើងដោយសង្កត់ធ្ងន់ថាដោយស្នើដល់លោកប្រធាន អនុប្រធានផ្សារអូរឫស្សីថ្មីដែលប្រកាសចូលកាន់មុខតំណែងថ្មីនៅពេលនេះត្រូវខិតខំបំពេញការងារតាមតួនាទីភារកិច្ចរបស់ខ្លួនដែលថ្នាក់លើកប្រគល់ជូនអោយបានល្អប្រសើរពិសេសការងារចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវនៅជុំវិញផ្សារដោយលកលៃធ្វើយ៉ាងណាអោយមានរបៀបរៀបរយអោយបានល្អប្រសើពោលគឺត្រូវលប់បំបាត់នូវភាពរញ៉េរញ៉ៃផងដែរហើយសង្ឃឹមយ៉ាងជឿជាក់ថាប្រធាន អនុប្រធានផ្សារអូរឫស្សីថ្មីនិងអនុវត្តន៍តាមការណែនាំក្រោយពីប្រកាសរួច៕

អត្ថបទដែលជាប់ទាក់ទង