ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចពិជ័យសេនា ទៀ បាញ់ ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ចូលរួមក្នុងពិធីតាំងពិព័រណ៍ការពារជាតិ និង សន្តិសុខ ឆ្នាំ២០២២ នៅប្រទេសថៃ

164

 

ថៃ ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ចូលរួមក្នុងពិធីតាំងពិព័រណ៍ការពារជាតិ និង សន្តិសុខ ឆ្នាំ២០២២ នៅប្រទេសថៃ បន្ទាប់ពីបានអញ្ជើញទៅដល់ព្រះរាណាចក្រថៃកាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២២ គណៈប្រតិភូក្រសួងការពារជាតិកម្ពុជាដឹកនាំដោយ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ចូលរួមកម្មវិធីតាំងពិព័រណ៍ការពារជាតិ និង សន្តិសុខ ឆ្នាំ២០២២ ដែលបានរៀបចំ
ឡើងដោយក្រសួងការពារជាតិ ថៃ និងបានប្រព្រឹត្តទៅនៅទីក្រុងបាងកក ព្រះរាណាចក្រថៃ ។

សូមបញ្ជាក់ថា៖ពិធីតាំងពិព័រណ៍ការពារជាតិ និង សន្តិសុខ ឆ្នាំ២០២២ នេះមានគណៈប្រតិភូការពារជាតិ មកពីបណ្តាប្រទេសនានានៅក្នុងតំបន់និងនៅលើពិភពលោកចំនួន ៤០ ប្រទេសចូលរួម ក្នុងនោះព្រះរាជាណាចក្រកម្ពុជាមានប្រតិភូចំនួន ៤ ត្រូវបានអញ្ជើញអោយចូលរួមក្នុងពិធីតាំងពិព័រណ៍នេះផងដែរ ក្នុងនោះរួមមាន ៖ គណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ត្រូវបានដឹកនាំដោយ សម្ដេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ គណៈប្រតិភូអគ្គបញ្ជាការ ខភម ដឹកនាំដោយ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ ខភម គណៈប្រតិភូកងទ័ពជើងអាកាសដឹកនាំដោយ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងអាកាស និង គណៈប្រតិភូកងទ័ពជើងទឹក ដឹកនាំដោយ នាយឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការជួរមុខ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ។នៅក្នុងពិធីបើកពិធីតាំងពិព័រណ៍ការពារជាតិ និង សន្តិសុខ ឆ្នាំ២០២២ ត្រូវបានប្រារព្ធពិធីបើកដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រាយុទ្ធ ចាន់អ៊ូចា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ និងមានការអញ្ជើញចូលរួមពីពីគណៈប្រតិភូយោធាបរទេស និង ក្រុមហ៊ុនផ្នែកឧស្សាហកម្មយោធាជាច្រើនទៀតដែលបានមកដាក់តាំងបង្ហាញផលិតផលរបស់ខ្លួនក្នុងពិព័រណ៍នេះ ។

នៅក្នុងពិធីបើកការតាំងពិព័រណ៍ការពារជាតិ និង សន្តិសុខ ឆ្នាំ២០២២ ឯកឧត្តម ប្រាយុទ្ធ ចាន់អ៊ូចា បានថ្លែងអំណរគុណដល់បណ្តាគណៈប្រតិភូការពារជាតិ និង ប្រតិភូយោធាបរទេស បណ្តាអង្គទូត និង ប្រតិបត្តិករផ្នែកឧស្សាហកម្មការពារជាតិដែលបានអញ្ជើញមកចូលរួម ក្នុងពិធីដាក់តាំងបច្ចេកវិជ្ជាយោធានៅក្នុងពិធីតាំងពិព័រណ៍ការពារជាតិ និង សន្តិសុខ ឆ្នាំ២០២២ នេះនៅប្រទេសថៃ ។នៅក្នុងឱកាសនោះ សម្ដេចពិជ័យសេនាទៀ បាញ់ នាយឧត្តមសេនីយ៍ វង្ស ពិសេន នាយឧត្តមសេនីយ៍ សឹង សំណាង និង នាយឧត្តមនាវីឯក ទៀ សុខា ព្រមទាំងប្រតិភូអមដំណើរទាំងអស់បានអញ្ជើញទស្សនាការតាំងពិព័រណ៍ការពារជាតិ និង សន្តិសុខ ឆ្នាំ២០២២ ដែលបាន ដាក់តាំងនូវឧបករណ៍ សម្ភារៈ យោធា មានបច្ចេកវិជ្ជាទំនើបៗ នៅក្នុងឆ្នាំ ២០២២ បំរើអោយវិស័យការពារជាតិ ដោយមានការចូលរួមពីបណ្តាប្រទេសនានានៅក្នុងតំបន់ និង នៅលើពិភពលោក ។ តាមរយៈការតាំងពិព័រណ៍នេះ ក៏បានធ្វើអោយ គណៈប្រតិភូយោធា បណ្តាក្រុមហ៊ុន និង ប្រតិបត្តករផលិតសម្ភារៈឧស្សាហកម្ម បានចែករំលែកគ្នាទៅវិញទៅមកនូវ បទពិសោធន៍ និង បច្ចេកវិជ្ជាថ្មីៗ ដែលកំពុងមានការរីកចម្រើននៅលើពិភពលោកដែលទាក់ទងទៅនឹងឧស្សាហកម្មយោធា ៕

អត្ថបទដែលជាប់ទាក់ទង