ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌ៧មករាបើកកិច្ចប្រជុំ ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៣ សម្រេចអនុម័តបែងចែក ប្រាក់រង្វាន់លើកទឹកចិត្តដល់កូនចៅ

230

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី៣០ខែសីហាឆ្នាំ២០២២នេះនៅសាលាខណ្ឌ៧មករានៃរាជធានីភ្នំពេញដោយរដ្ឋបាលខណ្ឌ៧មករា បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៩ របស់ក្រុមប្រឹក្សាខណ្ឌ៧មករា ក្នុងអាណត្តិទី៣ នេះ។
កិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌប្រព្រឹត្តឡើងក្រោមអធិបតីភាពលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា និង លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករាព្រមទាំងអស់លោក.លោកស្រីជាអភិបាលរងខណ្ឌ.នាយក .ការិយាល័យចំណុះ.ជំនាញ .ចៅសង្កាត់គ្រប់សង្កាត់នៃរដ្ឋបាលខណ្ឌ៧មករា ប្រធានផ្សារនិងមន្រ្តីចំណុះជំនាញពាក់ព័ន្ធការងារនៅរដ្ឋបាលខណ្ឌចូលរួមស្ដាប់និងទទួលផែនការជាច្រើនរូបទៀតផងដែរ។

កិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌនៅថ្ងៃនេះដោយលើកយកនូវរបៀបវារៈដូចខាងក្រោមមកពិនិត្យនិងអនុម័តពោលគឺ
ទី1. ពិនិត្យ និងអនុម័តសេក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី៣ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ។
ទី2. ពិនិត្យ និងអនុម័តសេក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំវិសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី៣ នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ។

ទី3. ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌ៧មករា ។
ទី4. ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែសីហា ឆ្នាំ២០២២ និងទី
5. បញ្ហាផ្សេងៗ ។
ក្រោយកិច្ចប្រជុំលោកអភិបាលខណ្ឌ៧មករាដោយស្នើដល់អស់លោក.លោកស្រីដែលមានវត្តមានចូលរួមប្រជុំនៅថ្ងៃត្រូវអនុវត្តន៍តាមខ្លឹមសារនៃស្មារតីអង្គប្រជុំនិងរបៀបវារៈខាងលើកនេះអោយមានប្រសិទ្ធភាពខ្ពស់តាមតួនាទីភារៈរបស់ខ្លួននិមួយៗផងដែរ៕

អត្ថបទដែលជាប់ទាក់ទង