ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន អំពាវនាវដល់ប្រជាពលរដ្ឋកុំយក សំរាមបោះចូលលូ ឬអណ្ដូងលូបង្កស្ទះប្រព័ន្ឌលូ

102

ភ្នំពេញ៖នៅព្រឹកថ្ងៃទី៣០ខែសីហាឆ្នាំ២០២២នេះលោកអភិបាលខណ្ឌចំការមន កៀង ល័ក្ស ដោយបានដឹកនាំកម្លាំងចំណុះ.ជំនាញ និងអភិបាលរងខណ្ឌបានចុះត្រួតពិនិត្យដោយធ្វើការស្ដារប្រព័ន្ធលូ និង អណ្ដូងដើម្បីបើកមុខទឹកហូរបានលឿនបញ្ចៀសរាល់ការលិចលង់ដោយជំនន់ទឹកភ្លៀងនារដូវវស្សាឆ្នាំនេះ២០២២ពីលំនៅស្ថានបងប្អូនប្រជាពលរដ្ឋនិងតាមដងផ្លូវនិងដងវិថីនានាក្នុងមូលដ្ឋានខណ្ឌចំការមននាសព្វថ្ងៃនេះហើយនៅថ្ងៃដដែលនេះដែរលោកអភិបាលខណ្ឌនិងសហការីរួមជាមួយមន្រ្តីជំនាញដោយបានធ្វើការជួសជុលផ្លូវថ្នល់ដែលរងការខូចខាតដោយអន្លើរៗជង្ហុកសម្បុកមាន់នៅមហាវិថីព្រះមុនីវង្ស និងផ្លូវលេខ២៧១អោយបានល្អប្រសើឡើងវិញងាយស្រួលក្នុងការធ្វើដំណើរតាមមធ្យោបាយនានារបស់បងប្អូនប្រជាពលរដ្ឋពិសេសនៅពេលយប់ព្រលប់។

លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានលើកឡើងថា ការចុះត្រួតពិនិត្យការស្ដារប្រព័ន្ធលូ និង អណ្ដូងលូ ព្រមទាំងគម្រប់លូដែលរងការខូចខាត់បាក់បែកប្រើប្រាស់លែងកើតនោះយើងធ្វើគម្របថ្មីយកទៅដាក់ប្រើប្រាស់ឡើងវិញ។
ចំពោះការជួសជុលផ្លូវជង្ហុកមាន់នោះគឺនៅមហាវិថីព្រះមុនីវង្ស និង ផ្លូវលេខ២៧១ ដែលស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នៃរាជធានីភ្នំពេញ ។
ជាលទ្ធផល លោកអភិបាលខណ្ឌ ចំការមនថ្មីកៀង ល័ក្សបានចាត់តាំងអោយខាងការិយាល័យសាធារណការខណ្ឌ អនុវត្តក្នុងការងារដាក់គម្របលូថ្មី និងបានណែនាំដោយអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌចំការមនពិសេសបងប្អូនរស់នៅស្របសងខាងតាមបណ្ដោយផ្លូវខាងលើ សូមមេត្តាកុំយកសំរាមឬកាកសំណល់ផ្សេងៗមកដាក់លើគម្របលូឬបោះចោលឬជះចោលចូលលូនិងអណ្ដូងលូបង្កការកកស្ទះលូនៅពេលមានភ្លៀងធ្លាក់ខ្លាំងនារដូវវស្សាពោលគឺទីក្រុងស្អាតគឺផ្ដើមចេញពីយើងទាំងអស់គ្នាដូចនេះយើងរួមដៃគ្នាដើម្បីមុខមាត់ក្នុងមូលដ្ឋានយើងបានល្អប្រសើផងដែរ៕

អត្ថបទដែលជាប់ទាក់ទង