ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ខណ្ឌដង្កោ ​ឃាត់ខ្លួន​បុរស​ម្នាក់​ ពាក់ព័ន្ធ​ករណី​ប្រទូស​កេរ្តិ៍​ភេទ​លើ​នារី​៣​នាក់​

271

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​ត្រូវ​បាន​ស្ត្រី​៣​នាក់​ដាក់​ពាក្យ​ប្តឹង​សមត្ថកិច្ច​សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ​ស្រាវជ្រាវ​ឃាត់ខ្លួន​ ពាក់ព័ន្ធ​នឹង​ករណី​ប្រទូស​កេរ្តិ៍​ភេទ​លើ​ពួក​គេ​ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៩​និង​០០​នាទី​ ត្រង់​ចំណុច​ផ្ទះ​លេខ​២២​ ផ្លូវ​បេតុង​ បុរី​កសិកម្ម​ចំការ​ដូង​ ស្ថិត​នៅ​ភូមិ​ខ្វា​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។​

​ជន​រង​គ្រោះ​ចំនួន​០៣​នាក់​មាន​៖​ ១-​ឈ្មោះ​ ជ​.​ស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​លក់​ផលិតផល​អន​ឡាញ​ ។​ ២-​ឈ្មោះ​ ជ​.​សហ​ អាយុ​២១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់​ផលិតផល​អន​ឡាញ​ និង​៣-​ឈ្មោះ​ ម៉េ​ង​ សូ​ណា​ ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់​ផលិតផល​អន​ឡាញ​ ។​ ទាំង​៣​នាក់​ស្នាក់​នៅផ្ទះ​លេខ​២២​ ផ្លូវ​បេតុង​ បុរី​កសិកម្ម​ចំការ​ដូង​ ស្ថិត​នៅ​ភូមិ​ខ្វា​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។​

​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ឈ្មោះ​ ឃួ​ន​ សា​រ៉េ​ត​ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កសិករ​ ទីលំនៅ​ភូមិ​ហប់​ ឃុំ​គោក​ខ្ចក​ ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​៧​និង​០០​នាទី​ ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០២២​ ។​

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៨និង៣០នាទី ជនរងគ្រោះចំនួន០៣នាក់ ទី០១ឈ្មោះ ជ ស ភេទស្រី អាយុ១៨ឆ្នាំ ទី០២ឈ្មោះ ជសហភេទស្រី អាយុ២១ឆ្នាំ ទី០៣ឈ្មោះ ម ស ណ ភេទស្រី អាយុ៣៤ឆ្នាំ កំពុងតែក្នុងបុរីកសិកម្មចំការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលនោះស្រាប់តែជនសង្ស័យឈ្មោះ ឃួន សារ៉េត ភេទប្រុស អាយុ៤៦ឆ្នាំ ជាអ្នកជិះម៉ូតូដើរលក់ថ្នាំខ្មែរ តាមផ្ទះប្រជាពលរដ្ឋបានជិះម៉ូតូ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខតាកែវ 1K-5383 មកដល់ផ្ទះរបស់ជនរងគ្រោះទាំង០៣នាក់ រួចនិយាយអះអាងថា រូបគេ (ជនសង្ស័យ) ជាអ្នកចេះកាត់ប្រជ្រុយចង្រៃ ធ្វើឱ្យមានលាភសំណាងមកវិញ ។ បន្ទាប់មកជនសង្ស័យ ក៏បានហៅជនរងគ្រោះឈ្មោះ ជ ស ចូលទៅក្នុងបន្ទប់ រួចចាក់គន្លឹះទ្វារជាប់ពីខាងក្នុង ហើយធ្វើសកម្មភាពដោះខោអាវ របស់ជនរងគ្រោះចេញទាំងអស់ ទោះបីជនរងគ្រោះប្រកែកមិនឱ្យដោះក៏ដោយ ក៏ជនសង្ស័យនៅតែបង្ខំដោះចេញទាំងអស់ ហើយរុញជនរងគ្រោះ ដេកផ្ងាទៅលើគ្រែ រួចធ្វើសកម្មភាពខ្វេះខ្វាយរកមើលប្រជ្រុយនៅលើខ្លួនប្រាណ និងបានអុជធូបធ្វើពិធី ដុតប្រជ្រុយហើយយកដៃច្របាច់ដោះ ចាប់ហែកភ្លៅចេញទាំងសងខាង និងយកដៃហែកមើលប្រដាប់ភេទ រួចក៏ឱ្យជនរងគ្រោះស្លៀកពាក់ចេញមកខាងក្រៅវិញ ។ លុះដល់វេលាម៉ោង១៧និង០០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យ បានហៅជនរងគ្រោះឈ្មោះ ជ ស ហ ឱ្យចូលក្នុងបន្ទប់ម្តង រួចជនសង្ស័យបានធ្វើសកម្មភាពលើជនរងគ្រោះឈ្មោះ ជ ស ហ ដូចជនរងគ្រោះឈ្មោះ ជ ស ដែរ ហើយបានឱ្យស្លៀកពាក់ចេញមកខាងក្រៅវិញ រហូតដល់វេលាម៉ោង១៩និង០០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានហៅជនរងគ្រោះឈ្មោះ ម ស ណ ឱ្យចូលក្នុងបន្ទប់ម្នាក់ទៀត ហើយបានធ្វើសកម្មភាពដូចជនរងគ្រោះទាំង០២នាក់ខាងលើដែរ ប៉ុន្តែពេលធ្វើសកម្មភាព ទៅលើជនរងគ្រោះឈ្មោះ ម ស ណ រួចជនសង្ស័យបានដោះគ្រឿងអលង្ការ របស់ជនសង្ស័យឱ្យមកជនរងគ្រោះឈ្មោះ ម ស ណ ទុកមានដូចជា ១/ចិញ្ចៀនលោហធាតុពណ៌លឿង ដាំត្បូងពណ៌សចំនួន០១វង់ , ២/ខ្សែដៃលោហធាតុពណ៌លឿងចំនួន០១ខ្សែ ហើយក៏ជិះម៉ូតូម៉ាកខាងលើគេចខ្លួនចេញបាត់ ។ ហើយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៥និង០០នាទី ជនរងគ្រោះទាំង០៣នាក់ ក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរតាមផ្លូវច្បាប់ ។

រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៧និង០០នាទី សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យខាងលើ រួមនិងវត្ថុតាង ១/ចិញ្ចៀនលោហធាតុពណ៌លឿង ដាំត្បូងពណ៌សចំនួន០១វង់ , ២/ខ្សែដៃលោហធាតុពណ៌លឿងចំនួន០១ខ្សែ, ៣/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខតាកែវ 1K-5383 មានលេខតួ ចំនួន០១គ្រឿង, ៤/ទូរស័ព្ទដៃម៉ាកណូគាចុចពិលពណ៌ផ្កាឈូកចំនួន០១គ្រឿង, ៥/កាបូបស្ពាយពណ៌ខ្មៅចំនួន០១, ៦/គ្រឿងសក្ការៈមួយចំនួន ត្រង់ចំណុចផ្ទះលេខ២២ ផ្លូវបេតុង បុរីកសិកម្មចំការដូង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវីធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាព ចាប់បង្ខំជនរងគ្រោះទាំង០៣នាក់ខាងលើ ដោះសម្លៀកបំពាក់ចេញទាំងអស់ ហើយរុញជនរងគ្រោះដេកផ្ងាទៅលើគ្រែ រួចធ្វើសកម្មភាពខ្វេះខ្វាយរកមើលប្រជ្រុយនៅលើខ្លួនប្រាណ និងបានអុជធូបធ្វើពិធី ដុតប្រជ្រុយហើយយកដៃច្របាច់ដោះ ចាប់ហែកភ្លៅចេញទាំងសងខាង និងយកដៃហែកមើលរន្ធប្រដាប់ភេទ ទៅលើជនរងគ្រោះទាំង០៣នាក់ខាងលើប្រាកដមែន ។

​វត្ថុ​តាង​ចាប់​យក​៖​ ចិញ្ចៀន​លោហធាតុ​ពណ៌​លឿង​ ដាំ​ត្បូង​ពណ៌​ស​ចំនួន​០១​វង់​ ,​ ខ្សែដៃ​លោហធាតុ​ពណ៌​លឿង​ចំនួន​០១​ខ្សែ​,​ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ មួយ​គ្រឿង​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​តាកែវ​ 1K-5383​ ចំនួន​០១​គ្រឿង​,​ ទូរស័ព្ទ​ដៃ​ម៉ាក​ណូ​គា​ចុច​ពិល​ពណ៌​ផ្កាឈូក​ចំនួន​០១​គ្រឿង​,​ កាបូបស្ពាយ​ពណ៌​ខ្មៅ​ចំនួន​០១,​គ្រឿង​សក្ការៈ​មួយ​ចំនួន​ ។​

​បច្ចុប្បន្ន​ សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ បាន​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង