ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយកដ្ឋានអត្តសញ្ញាណកម្ម ណែនាំបន្ថែមអំពីនិតិវិធីនៃការ ចុះបញ្ជីមុខងារមួយចំនួនតាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន

426

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នេះរដ្ឋបាលខណ្ឌបឹងកេងកង ពោលគឺលោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌបឹងកេងកង តំណាងលោកអភិបាលខណ្ឌបឹងកេងកងដោយបានចូលរួមសហការ ជាមួយក្រុមការងារអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដោយមានការគាំទ្រពីសាលារាជធានីភ្នំពេញ សម្រាប់ផែនការសកម្មភាពចុះពង្រឹងការអនុវត្តយន្តការនៃច្រកចេញ.ចូលតែមួយ សេវាអត្តសញ្ញាណកម្មតាមបណ្តាសង្កាត់គោលដៅទាំង ១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងបន្ថែមលើការអនុវត្តការងារ និង ការចុះបញ្ជីតាមប្រព័ន្ធក្នុងយន្តការច្រកចេញ.ចូលតែមួយសេវាអត្តសញ្ញាណកម្មនៅថ្នាក់សង្កាត់ ដែលដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី ឈុន វណ្ណា ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្ម ។

ហើយគោលបំណង៖គឺផ្សព្វផ្សាយបន្ថែមខ្លឹមសារនៃសេចក្តីណែនាំលេខ ០១៧ សណន របស់ក្រសួងមហាផ្ទៃ។
ណែនាំបន្ថែមអំពីនិតិវិធីនៃការចុះបញ្ជី មុខងារមួយចំនួនប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងប្រព័ន្ធចុះបញ្ជីស្នាក់នៅតាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងពត៌មាន,ផ្តល់សេចក្តីណែនាំបន្ថែមលើការប្រើប្រាស់ឧបករណ៍សម្ភារបច្ចេកទេស៕

អត្ថបទដែលជាប់ទាក់ទង