ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌបឹងកេងកង បើកកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌប្រកាស ទទួលស្គាល់ជាផ្លូវការប្រធានផ្សារអូឡាំពិក និងយោធភូមិភាគពិសេសខណ្ឌបឹងកេងកងថ្មី

168

 

ភ្នំពេញ៖នៅសាលាខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ
រដ្ឋបាលខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំសាមញ្ញ លើកទី៣៩ .អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង ក្រោមអធិបតីភាពលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង និង លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកងព្រមទាំងមានការចូលរួមពីសំណាក់អស់លោក.លោកស្រីជាអភិបាលរងខណ្ឌ.សមាជិក~សមាជិកាក្រុមប្រឹក្សាខណ្ឌបឹងកេងកង. លោកនាយក-នាយករងរដ្ឋបាលខណ្ឌ លោក អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ប្រធានយោធាភូមិភាគពិសេសខណ្ឌ ការិយាល័យចំណុះ~ជំនាញជុំវិញខណ្ឌ ចៅសង្កាត់ទាំង០៧ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

របៀបវារៈកិច្ចប្រជុំមាន៖
ទី១. ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្ដិទី៣។
ទី២. ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែសីហា និងទិសដៅការងារប្រចាំខែកញ្ញា ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌបឹងកេងកង។
ទី៣. ពិនិត្យ និងអនុម័តបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការ បុគ្គលិក របស់រដ្ឋបាលខណ្ឌបឹងកេងកង ប្រចាំខែសីហា ឆ្នាំ២០២២ ។
ទី៤.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្តិទី៣ ឆ្នាំ២០២២ ។
ទី៥.ប្រកាសទទួលស្គាល់ប្រធានគណៈកម្មការផ្សារអូឡាំពិក និងយោធាភូមិភាគពិសេសខណ្ឌថ្មី និងទី
៦.បញ្ហាផ្សេងៗ ៕

អត្ថបទដែលជាប់ទាក់ទង