ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេតគ្រុបឈ្នះ ពានរង្វាន់៥នៅក្នុងកម្មវិធីពានរង្វាន់ អចលនទ្រព្យកម្ពុជា

99

ភ្នំពេញ៖ ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេតគ្រុបបានឈ្នះពានរង្វាន់កំពូលជាអ្នកអភិវឌ្ឍន៍ល្អបំផុតប្រចាំឆ្នាំ(Best Developer) ក៏ដូចជាពានរង្វាន់អ្នក អភិវឌ្ឍន៍សម្រាប់ ការ ប្រើប្រាស់ចម្រុះល្អ បំផុត(Best MixedUseDeveloper)ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា Property Guru លើកទី៧ ប្រចាំ ឆ្នាំ២០២២ ដែលការ ប្រគល់ពានរង្វាន់ ត្រូវបានប្រារព្ធធ្វើ ឡើង នៅក្នុងកម្មវិធីលៀងសាយភោជន៍ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នៅរាត្រីថ្ងៃ ម្សិលមិញ ឆ្នាំ២០២២ កន្លងទៅ នេះ ។

គម្រោងPrince International Plaza របស់ក្រុមហ៊ុនព្រីរនស៍រៀលអ៊ី ស្ទេត គ្រុបក៏បានឈ្នះពានរង្វាន់កំពូលជាអ្នក អភិវឌ្ឍន៍ សម្រាប់ការប្រើប្រាស់ចម្រុះ ល្អ បំផុត (Best Mixed Use Developer) និង ពានរង្វាន់ការរចនាប្លង់ស្ថាបត្យកម្ម សម្រាប់ការប្រើប្រាស់ចម្រុះល្អបំផុត (Best Mixed Use Architectural Design)។ គម្រោង មួយទៀតគឺគម្រោង PrinceOne Tropicaទទួលបាន ពានរង្វាន់រចនាប្លង់មេលំនៅដ្ឋានល្អបំផុត (BestHousingMasterplanDesign) ។

លោក Edward Lee នាយក ប្រតិបត្តិ នៃ ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត គ្រុប បានកត់សម្គាល់ថាការទទួលស្គាល់ ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេតគ្រុបជាអ្នក អភិវឌ្ឍន៍ល្អបំផុត និងអ្នកអភិវឌ្ឍន៍សម្រាប់ ការប្រើប្រាស់ចម្រុះល្អបំផុតប្រចាំឆ្នាំ គឺជា សក្ខីភាពបញ្ជាក់ ពីភាពខ្លាំងនៃផលិតផល របស់ ខ្លួនក្នុងការបំពេញសេចក្តីប្រាថ្នា របស់ អ្នក ប្រើប្រាស់ អចលនទ្រព្យ នៅ កម្ពុជា ។ លោក បានមានប្រសាសន៍ថា៖ យើងមាន កិត្តិយសណាស់ ដែលបានទទួល ពានរង្វាន់នេះ ព្រោះវាជាការទទួលស្គាល់នូវ គម្រោងដែលក្រុមហ៊ុនបានអភិវឌ្ឍន៏ កន្លងមកដោយឈរលើទស្សនៈ អភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាពនិងតម្លៃសមរម្យ។
លោកបានបន្ថែមថា នៅ ពេល ដែល យើង ផ្លាស់ ប្តូរ របៀបរស់នៅតាម បែប គន្លង ថ្មី ក្រោយពេលមានការរីក រាល ដាល នៃជំងឺកូវីដ-19 តម្រូវការ របស់ យើងក៏បានផ្លាស់ ប្តូរហើយ អ្នកអភិវឌ្ឍន៍ ត្រូវ បង្កើត ផលិតផលដែល អាចលើក ស្ទួយសហគមន៍ តាមរយៈការបង្កើតតម្លៃ ដោយ ឈរលើទស្សនៈរបស់អ្នកប្រើប្រាស់ ។

Prince International Plaza គឺជា គម្រោង អភិវឌ្ឍន៍ចម្រុះ ថ្មីរបស់ក្រុមហ៊ុន ព្រីនស៍ រៀលអ៊ី ស្ទេតគ្រុប ដែលមាន ផ្សារ ទំនើប ខ្នាតធំ អគារការិយាល័យ កម្រិត 5A និង បន្ទប់ខុនដូដ៏ ប្រណិត ចំនួន456យូ នីត ដែលមាន ចំណតរថយន្ត ជាង1,000កន្លែងសម្រាប់ អតិថិជនក៏ដូច ជាអ្នកស្នាក់នៅ ក្នុងអគារ ផង ដែរ ។
គម្រោង អភិវឌ្ឍន៍ ថ្មី នេះ មាន គោលបំណង បំពេញតម្រូវការ របស់ ប្រជាជន ដែល រស់នៅ ក្នុង តំបន់ ដែល មានការ រីក ចម្រើន យ៉ាង ឆាប់រហ័ស និង ដែល មាន ទីតាំង ស្ថិត នៅ តាម បណ្តោយ មហាវិថី សហព័ន្ធ រុ ស្ស៊ី និង នៅ ចំណុចប្រសព្វ នៃខណ្ឌធំៗទាំងបីគឺ ខណ្ឌទួលគោក ខណ្ឌមានជ័យនិងខណ្ឌ សែនសុខ ។

គម្រោងនេះគ្រោង នឹង បើក ដំណើរការ សាកល្បង នៅ ខែធ្នូ ឆ្នាំ 2022 ខាង មុខ នេះ ។
ក្រុមហ៊ុន ព្រីនស៍រៀលអ៊ីស្ទេតគ្រុប កំពុង ឈានទៅមុនជាមួយនឹងការអភិវឌ្ឍ ដ៏គួរឲ្យកត់សម្គាល់នៅឆ្នាំនេះជាពិសេស គឺ គម្រោង Prince One Tropica ដែលជាគម្រោង អភិវឌ្ឍន៍ បុរីវីឡាដ៏ប្រណិតបែបអភិជន ដំបូង របស់ខ្លួន ដែលមានទីតាំង ស្ថិតនៅក្នុងខណ្ឌសែនសុខ។ Prince One Tropica ផ្តល់ ជូន ផ្ទះ ចំនួន ប្រាំពីរ ប្រភេទរួមមានវីឡាកូនកាត់ផ្ទះអាជីវកម្មវីឡាទោលវីឡាភ្លោះនិងវីឡាឃ្វីន ៕ .សំរិត

អត្ថបទដែលជាប់ទាក់ទង